ថៅកែស្រី ឡូវ ហ្គេចម៉ី ម្ចាស់ហាង ជីអ៊ឹម សំអាងការ ដែលជាឧកញ៉ាវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានទិញរថយន្តទំនើបលំដាប់អភិជន Lexus LX 600 ស៊េរីឆ្នាំ២០២២ ដើម្បីជាការលើកទឹកចិត្តខ្លួនឯង និងរៀបចំ Surprise ខ្លួនឯង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

ឧកញ៉ា ឡូវ ហ្គេចម៉ី បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “Shareខ្លួនឯង រស់ខ្លួនឯង លេីកទឹកចិត្តខ្លួនឯង រៀបចំ surprise ជូនខ្លួនឯង និយាយពាក្យ congrats ឲ្យខ្លួនឯង… ធ្វេីម៉េចបេីយេីងមិនសូវមានសំណាង មានអ្នក surprise ឱ្យដូចគេ! Thanks for going so far GM”។

រីឯទំព័រហ្វេសប៊ុក GM Embellishment បានរៀបរាប់ថា៖ “បង្អែមជីវិតរបស់ថៅកែស្រី ជី អុឹម សំអាងការ។ រស់ជាខ្លួនឯង រៀនរស់ រៀនឈរ រៀនរឹងមាំ រៀនស្គាល់ខ្លួនឯង រៀនលេីកទឹកចិត្តខ្លួនឯង រៀនប្រាប់ខ្លួនឯងថា គេធ្វេីបាន យេីងក៏អាចធ្វេីបានដូចគ្នា គ្រាន់តែមុនហេីយហ្នឹងក្រោយតែប៉ុណ្ណោះ។ រៀនទំលាប់ស្រមៃគិតតែរឿងល្អៗ នោះជីវិតយេីងហ្នឹងបានជួបតែរឿងល្អៗ ជាក់ជាមិនខាន។ ផ្តល់កំលាំងចិត្ត ដល់ស្ត្រីរឹងមាំគ្រប់គ្នាណា”។

Lexus LX600 2022 ជាឡានដំបូងបំផុតរបស់ប្រភេទLX ដែលមានម៉ាសុីនV6 twin turbo និងបំពាក់មកជាមួយនូវការរចនាខាងក្នុងបែបទំនើបលំដាប់អភិជន (VVIP)។ រថយន្តស៊េរីទំនើបនេះ នៅកម្ពុជាសរុបទាំងថ្លៃពន្ធ គឺចន្លោះពី ៣០០,០០០-៤០០,០០០ដុល្លារអាមេរិក។

សូមបញ្ជាក់ថា ថៅកែស្រី ឡូវ ហ្គេចម៉ី ជាកូនស្រីពាណិជ្ជករ និងជាឥស្សរជនជាន់ខ្ពស់ម្នាក់គឺ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ម្ចាស់ហាង ជីអ៊ឹម សំអាងការ រូបនេះ បានទទួលគោរមងារជាឧកញ៉ា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២៕