ក្រុមហ៊ុនបច្ចេកវិទ្យាចិនរួមគ្នាជួយថវិការាប់ពាន់លានដុល្លារ ប្រយុទ្ធប្រឆំាងនឹងវីរុសកូរ៉ូណាវ៉ូហានថ្មី ដែល​កំពុង​ធ្វើឲ្យ​ពិភពលោក​ព្រួយបារម្ភ

Uncategorized
5 Shares

នៅក្នុងអន្តរកាលដ៏លំបាកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនទំាងឡាយបានសន្យាថានឹងជួយផ្តល់នូវជំនួយជាទឹកប្រមាណជា១៥លានយន្ត័ដើម្បីផ្គត់ផ្គង់ដល់វិស័យសុខាភិបាលជាតិដូចជាស្ថាប័ន Qihoo 360 និងស្ថាប័ន iFlyTek ក៏បានសន្យាថានឹងផ្តល់ជូនសម្ភារៈពេទ្យប្រមាណជា១០លានយន្ត័ រួមទំាងកិច្ចការជួយសង្គ្រោះប្រមាណជា៥០០,០០០យន្ត័ផងដែរ។

តាមបណ្តាញផ្សព្វផ្សាយព័ត៌មានចិនដដែលបានលើកឡើងបន្តទៀតថា មិនមែនមានត្រឹមតែស្ថាប័នបច្ចេកវិទ្យានេះតែមួយប៉ុណ្ណោះទេ ក៏នៅមានក្រុមហ៊ុនដទៃទៀតជាច្រើនបានជួយដល់វិស័យសុខាភិបាលនេះដែរ ក្នុងទប់ទល់នឹងការរាតត្បាតពីវីរុសកូរ៉ូណាថ្មីក្នុងនោះមានស្ថាប័ន Baidu, Meituan និង(R&D)។

ចំពោះក្រុមហ៊ុន Baidu បានផ្តល់ថវិកាប្រមាណជា៣០០លានយន្ត័ (៤៣លានដុល្លារអាមេ​រិក)ដើម្បីផ្តត់ផ្គង់បរិក្ខារពេទ្យ និងកិច្ចការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត រួមទំាងទប់ទល់នឹងវីរុសថ្មីនេះ។

គួររំលឹកផងដែរថា ចំណុចផ្ទុះនូវវីរុសកូរ៉ូណាថ្មីនេះកើតឡើងនៅក្នុងទីក្រុងវ៉ូហាន ខេត្ត​ហ៊ួបេ ភាគកណ្តាលប្រទេសចិន ហើយរហូតមកទល់នឹងពេលមានទីប្រជុំជនចំនួន​១៥ទី​តំាង​ទៀតបានបិទទំាងស្រុងដើម្បីទប់ស្កាត់ការរីកសាយភាយនូវវីរុសមរណៈនេះ ។ នៅក្នុងខេត្តហ៊ួបេ មានការចែកម៉ាស់បិទមុខដោយឥតថ្លែប្រមាណជាង១០លានម៉ាស់ដល់ពលរដ្ឋទូទៅក្នុងខេត្ត ហើយអាចនឹងចែកចាយបន្តទៀតរាប់សិបលានម៉ាស់៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

5 Shares