កូនប្រសារអ្នកឧកញ៉ា សុខ គង់ ប្រើជីវិតសាមញ្ញនាំប្រពន្ធកូនញាំអាហារតាមចិញ្ចើមផ្លូវ

ជុំវិញ​ឧកញ៉ា

បណ្ឌិត​ ងិន បាណាល់ ដែលជាកូនប្រសារ​របស់​អ្នកឧកញ៉ា សុខ គង់ ​​មហាសេដ្ឋីមួយ​​រូប​​នៅកម្ពុជា ​​​​​​បាន​បង្ហាញ​ពី​ការ​ប្រើ​ជីវិត​បែប​សាមញ្ញ​ជាមួយ​គ្រួសារ ដោយ​បាន​នាំ​ភរិយា និង​កូន​​​របស់​ខ្លួន​ ញាំ​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ព្រលប់​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​​តាម​រយៈ​​រូបភាព​​ដ៏​ផ្អែម​ល្ហែម​ជាមួយ​នឹង​ភរិយា ​លោកជំទាវ សុខ ចន្ធូ ដែល​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ៊េសប៊ុក ​​​អម្បាញ់មិញ​នេះ ​ឯកឧត្តម​បណ្ឌិត​ ងិន បាណាល់ ​​បាន​ភ្ជាប់​ជាមួយ​នឹង​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ផង​ដែរ​ថា៖ “អាហារ​នៅតាមចិញ្ចើមផ្លូវ ក៏អាចបំពេញតម្រូវការស្រេកឃ្លានរបស់យើងបានដែរ – គ្មានហេតុផលចាំបាច់​ ដែលត្រូវ​ធ្វើ​ឱ្យអ្នកដ៏ទៃខ្លោចផ្សាររីងរៃ ដើម្បីសេចក្តីសុខហួសប្រមាណរបស់ខ្លួនឡើយ”។

គួរ​បញ្ជាក់​ថា ឯកឧត្តមបណ្ឌិត​ ងិន បាណាល់ ​ជា​មន្ត្រី​ជាន់ខ្ពស់​​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេ​នីយ៍​ឯក (ផ្កាយ៣) និង​មាន​​តួនាទី​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៅ​ក្រសួង​មហាផ្ទៃ។ លោក​បាន​រៀបការ​ជាមួយ​លោក​ជំទាវ សុខ ចន្ធូ (កូនស្រី​របស់​អ្នក​ឧកញ៉ា សុខ គង់) ហើយ​បច្ចុប្បន្ន​មាន​កូន​​ចំនួន​៣​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ និង​ស្រី​២នាក់៕