កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរោងជ័យរៀបមង្គលការជាមួយនឹងចៅស្រីរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ។
![](https://www.oknha.news/wp-content/uploads/2022/07/291907280_2185297284963729_7821266264408574459_n-1024x691.jpg)
ក្នុងពិធីហែជំនូនកាលពីព្រឹកមិញនេះ ធ្វើឡើងនៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ឯកឧត្តម ជា សុផារ៉ា ដែលមានទីតាំងនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានការចូលរួមពីភ្ញៀវកិត្តិយស អ្នកមុខអ្នកការ កំពូលអ្នកជំនួញធំៗប្រចាំប្រទេស និងមន្ត្រីជាន់ខ្ពស់ រួមទាំងមន្ត្រីរាជការ នៃក្រសួងស្ថាប័នផ្សេងៗជាច្រើន។
![](https://www.oknha.news/wp-content/uploads/2022/07/291756438_5413946335332749_889196399860393977_n.jpg)
កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា ដែលជាកូនកំលោះ មានឈ្មោះថា អ៊ឹង ឬទ្ធី និងកូនក្រមុំមានឈ្មោះថា ផន សុផានីសា ជាចៅស្រីឯកឧត្តម ជា សុផារ៉ា ដែលជាកូនស្រីរបស់លោកជំទាវ ជា ជុតិម៉ា និងឯកឧត្តមបណ្ឌិត ម៉ឹង មករា អនុប្រធានក្រុមការងារចលនាកសិករ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ៕
![](https://www.oknha.news/wp-content/uploads/2022/07/290887253_5413945455332837_3886445169966988417_n-1024x711.jpg)
![](https://www.oknha.news/wp-content/uploads/2022/07/photo_2022-07-02_19-12-17-1024x768.jpg)
![](https://www.oknha.news/wp-content/uploads/2022/07/photo_2022-07-02_19-11-44-1024x768.jpg)
![](https://www.oknha.news/wp-content/uploads/2022/07/290788844_5413946318666084_738286538685000327_n-1024x768.jpg)
![](https://www.oknha.news/wp-content/uploads/2022/07/photo_2022-07-03_06-37-04-1-1024x768.jpg)