លោក​ជំទាវ ម៉ែន ភក្ដី ហុក ឡងឌី ធ្វើ​បុណ្យ​ធំ​រាប់​បាត្រ​លោក ៩៩៩​អង្គ

សង្គម​និង​សេដ្ឋកិច្ច
32 Shares

លោក​ជំទាវ ម៉ែន ភក្ដី ហុក ឡងឌី ដែល​ធ្លាប់​តែ​ធ្វើ​បុណ្យ​ចែក​ទាន​ជា​រឿយ​ៗ​នោះ នៅ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​បុណ្យ​ធំ​រាប់​បាត្រ​ធំ​ដោយ​មាន​ព្រះសង្ឃ​ចំនួន ៩៩៩​អង្គ ដើម្បី​សុំ​សេចក្ដី​សុខ​ចម្រើន​ឲ្យ​ខ្លួន​ឯង និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ គេច​ផុត​ពី​ជំងឺ​កាច​សាហាវ Coronavirus។

ពិធី​នេះ ប្រារព្ធ​ធ្វើ​នៅ​នឹង​ហាង “កាកាសុគីស៊ុប” របស់​លោក​ជំទាវ ផាន់ ម៉ូនីកា ដែល​ជា​អតីត​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ។ ពិធី​នេះ​ធ្វើ​ក្រោម​ការ​ផ្ដួច​ផ្ដើម​គំនិត​របស់​លោក​ជំទាវ ម៉ែន ភក្ដី ហុក ឡងឌី ដែល​ទើប​នឹង​ធ្វើ​ពិធី​ជួប​ជុំ​លោក​ពូ អ៊ុំ លោក​តា ធាក់​ស៊ីក្លួ​ជួប​ជុំ​ពិសា​អាហារ​រួម​គ្នា និង​ចែក​ទាន​ហើយ​ថ្មី​ៗ

តាម​លោក​ជំទាវ ផាន់ ម៉ូនីកា ជួស​មុខ​ឲ្យ​លោក​ជំទាវ ម៉ែន ភក្ដី បាន​ឲ្យ​ដឹង​ថា ពិធី​​នេះ ធំ​ជាង​ពេល​ណា​ៗ​ទាំង​អស់ ពោល​គឺ​ពី​ពេល​មុន​ៗ ត្បិត​តែ​ធ្លាប់​ធ្វើ​ជា​រឿយ​ៗ តែ​ក្នុង​ទ្រង់​ទ្រាយ​តូច​មាន​ព្រះសង្ឃ​ត្រឹម ៣០០-៤០០​អង្គ​ប៉ុណ្ណោះ ប៉ុន្តែ​លើក​នេះ គឺ​មាន​ព្រះសង្ឃ​ជិត ១០០០​អង្គ មក​ពី​ស្ទើរ​គ្រប់​វត្ត​ក្នុង និង​ក្បែរ​ខាង​រាជធានី​តែ​ម្ដង។

ចំពោះ​គោល​បំណង​នៃ​ការ​ធ្វើ​ពិធី​បុណ្យ​ដ៏​ធំ​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​ចែក​ឋាន និង​សុំ​សេចក្ដី​សុខ​សប្បាយ រក​ស៊ី​មាន​បាន ហើយ​មួយ​វិញ​ទៀត ឥឡូវ​នេះ​ប្រទេស​ជា​ច្រើន រួម​ទាំង​កម្ពុជា​ បាន និង​កំពុង​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ Coronavirus។ ដូច្នេះ លោក​ជំទាវ ក៏​ឆ្លៀត​ពេល​នេះ ធ្វើ​ការ​បួង​សួង​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​បាន​សុខ​សប្បាយ និង​គេច​ផុត​ពី​ជំងឺ Corona នេះ​ទាំង​អស់​គ្នា​ផង​ដែរ៕

លោក​ជំទាវ ម៉ែន ភក្ដី ហុក ឡងឌី ធ្វើ​បុណ្យ​ធំ​រាប់​បាត្រ​លោក ៩៩៩​អង្គ
32 Shares