លោក Pompeo និយាយ ថា Huawei​ នៅមានគ្រោះថ្នាក់ ប៉ុន្តែអាមេរិក​នឹង​ដោះស្រាយភាព​ខ្វែង​យោបល់​ជាមួយអង់គ្លេស

Uncategorized
2 Shares

បើតាមលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Mike Pompeoបានលើកឡើងកាល​ពីរ​សៀល​ថ្ងៃព្រហស្បតិ៍ថា ប្រទេសអង់គ្លេសបានបដិសេធ​អំពីបញ្ហាហានិភ័យដោយមិនរាប់​បញ្ចូល​ទំាងគ្រឿងឧបករណ៍បច្ចេកវិទ្យា Huawei របស់ប្រទេសចិន ប៉ុន្តែ​សហរដ្ឋអាមេរិក​នឹង​ព្យាយាម​ធ្វើ​កិច្ចការ​នេះជាមួយនឹងក្រុងឡុងដ៍ដើម្បីស្វែងរកដំណោះស្រាយលើការខ្វែងយោបល់គ្នា។

លោករដ្ឋមន្រ្តីការបរទេសរូបនេះបានប្រាប់អ្នកកាសែតបន្តថា នៅពេលដែលអ្នកអនុញ្ញាតឱ្យព័ត៌មាន​អំពីពលរដ្ឋរបស់អ្នកឬក៏ព័ត៌មានសន្តិសុខថ្នាក់ជាតិដោយឆ្លងតាមរយៈបណ្តាញបច្ចេកវិទ្យាបែបនេះ ឈ្មោះ​ថាប្រគល់ដល់គណបក្សកំម្មុយនិស្តចិនដោយបានទទួលស្របច្បាប់លើហានិភ័យដ៏សំងាត់។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោកដូណាល់ត្រំាបានបញ្ជាក់បន្ថែមទៀតថា ខ្ញុំមានជំនឿថា ប្រជាជាតិ​ទំាងពីររបស់យើងនិងស្វែងរកមធ្យោបាយណាមួយសមស្របដើម្បីធ្វើការងាររួមគ្នាដោះស្រាយភាពខ្វែងយោបល់៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

លោក Pompeo និយាយ ថា Huawei​ នៅមានគ្រោះថ្នាក់ ប៉ុន្តែអាមេរិក​នឹង​ដោះស្រាយភាព​ខ្វែង​យោបល់​ជាមួយអង់គ្លេស
2 Shares