អឺរ៉ុបចង់ឱ្យមានទីផ្សារទិន្នន័យតែមួយ ដើម្បីបំបែកឥទ្ធិពលគ្របសង្កត់​ស្ថាប័ន​បច្ចេក​វិទ្យាធំៗរបស់អាមេរិក

Uncategorized
8 Shares

បើតាមគណៈកម្មការសហគមន៍អឺរ៉ុបបានលើកសំណើរ ហើយត្រូវបានទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ​ចុះផ្សាយថា សហភាពអឺរ៉ុបចង់បង្កើតឱ្យមានទីផ្សារតែមួយងាយស្រួល​គ្រប់គ្រង​ទិន្នន័យ​ដែល​មាន​បំណង​ចង់ប្រកួតប្រជែងឥទ្ធិពលគ្របដណ្តប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Facebook, Google ហើយនិង Amazon។

សំណើរលើកឡើងរបស់គណៈកម្មការសហគមន៍អឺរ៉ុបរាប់បញ្ចូលទំាងការត្រួតពិនិត្យកម្មវិធីមួយចំនួន​នៅលើអនឡាញ ដែលជាទិសដៅដើម្បីប្រជែងនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និង​ធ្វើឱ្យមានតុល្យភាពនៃការប្រកួតប្រជែងជាមួយនឹងដៃគូមកពីចិនផងដែរ។

នៅក្នុងឯកសារលើកឡើងមានកម្រស់២៥ទំព័រ មានបង្ហាញច្រើនអំពីស្ថាប័នបច្ចេកវិទ្យាធំៗ​មួយ​ចំនួនរបស់អាមេរិកកាលពីពេលថ្មីៗបានកាន់កាប់មួយផ្នែកធំនៅក្នុងសំណុំរក្សាទុកទិន្នន័យរបស់ពិភពលោកដែលនំាឱ្យខ្វះនូវតម្លាភាព និងការប្រកួតប្រជែងស្មើមុខស្មើមាត់។

ខ្លឹមសារដដែលក្នុងសំណើរបានបញ្ជាក់បន្ថែមថា អ្នកប្រកួតប្រជែងដូចជា ចិន និងអាមេរិកបាន​និង​កំពុង​តែធ្វើនវានុវត្តយ៉ាងឆាប់រហ័ស ខណៈដែលគម្រោងត្រូវបានគេទម្លាក់​ចេញ​ជាបណ្តើរៗ​នៅ​ពាស​ពេញសកលលោក៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

8 Shares