ពិត​ជា​ចិត្ត​ល្អ​មែន! ឧកញ៉ា ទៀ វិចិត្រ បាន​ឧបត្ថម្ភ​៤០លានរៀល ជូន​​មេ​ប៉ូលិស​ក្រុង​ព្រះសីហនុ​

ជុំវិញ​ឧកញ៉ា
79 Shares

នៅ​ព្រឹក​នេះ លោក ឧកញ៉ា ទៀ វិចិត្រ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឧកញ៉ា ល្បី​ឈ្មោះ​ខាង​ការងារ​សប្បុរសធ៌ម បាន​ឧបត្ថម្ភ​៤០លានរៀល ជូន​​មេ​ប៉ូលិស​ក្រុម​ព្រះសីហនុ ឧត្ដមសេនីយ៍ទោ ជួន ណារិនដែលបានចុះបង្ក្រាបជនល្មើស​សម្លាប់​រំលោភ​ក្មេងៗ​ប៉ុន្មាន​ថ្ងៃ​មុននេះ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ផេក​ផ្លូវ​ការ​របស់​លោក ឧកញ៉ា ប៉ុន្មាន​នាទី​មុខ​នេះ។

ផេក​របស់​លោក ឧកញ៉ា​ទៀ វិចិត្រ TEA VICHET បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា” ពិតជាពូកែមែន!!
ខ្ញុំសូមកោតសរសើរនឹងចូលរួមឧបត្ថម្ភថវិការ ៤០ លានរៀល ដើម្បីលើកទឹកចិត្តដល់បងៗ មន្ត្រី នគរបាល ជំនាញ ដែលបានចុះបង្ក្រាបជនល្មើសសំលាប់ក្មេងៗថ្ងៃមុននេះ…៚ទៀ វិចិត្រ “។

គ្រាន់​តែ​បង្ហោះ​មិន​បាន​ប៉ុន្មាន​នាទី​ផង ត្រូវ​បាន​អ្នក​គាំទ្រ​ផេក​លោក​ឧកញ៉ា បាន​Shares ជា​ច្រើន​នាក់ ហើយ​មាន​ការ​កោតសរសើរ​ចំពោះ​សមត្ថកិច្ច​និង លោក​ឧកញ៉ា​​ជា​ខ្លាំង៕


79 Shares