ទូរគមនាគមន៍បារំាង Orange ជ្រើសយក Nokia និងEricsson ដាក់ពង្រាយបណ្តាញ 5G ក្នុងស្រុក

Uncategorized

ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតរបស់ប្រទេសបារំាង Orange (ORAN.PA) បានលើកឡើងថា ខ្លួនបានជ្រើសរើសស្ថាប័ន Nokia (NOKIA.HE) ហើយនិង Ericsson (ERICb.ST)​ដើម្បីដាក់ពង្រាយនូវបណ្តាញ5G លើដែនដីគោកនៅក្នុងប្រទេសបារំាង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិនកំពុងតែប្រឈមមុខទៅនឹងសភាពតាន​តឹង​លើជម្រើសនយោបាយនៅក្នុងតំបន់សហគមន៍អឺរ៉ុបនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ការសម្រេចចិត្តដោយផ្តាច់មុខឯកតោភាគីបែបនេះ តម្រូវឱ្យអាជ្ញាធរអាមេរិកត្រូវស្វះស្វែងរកការបញ្ចុះបញ្ចូលជាច្រើនខែបន្តទៀតដើម្បីឱ្យក្រុមប្រទេសជាសម្ពន្ធ័មិត្តរបស់សហគមន៍អឺរ៉ុបចូលធ្វើការហាមឃាត់កុំឱ្យមានវត្តមានរបស់ស្ថាប័ន Huawei នៅក្នុងបណ្តាញបច្ចេកវិទ្យាដោយផ្អែកទៅលើហេតុផលក្តីកង្វល់ថា ក្រុមហ៊ុនចិននេះអាចធ្វើជាចារកម្មលួចកិច្ចការសំងាត់នៅក្នុងប្លុកអឺរ៉ុបជាដើម ដែលជារឿយៗ ត្រូវបានបដិសេធដោយ Huawei។


គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារសន្តិសុខបច្ចេកវិទ្យាបារំាង ឬហៅកាត់ថា ANSSI កំណត់ពេលថានឹងចេញនូវសេចក្តីសម្រេចលើកដំបូងរបស់ខ្លួនដែលទាក់ទិននឹងឧបករណ៍បច្ចេកវិទ្យាអាចនឹងកើតមានឡើងក្នុងរយៈសប្តាហ៍ខាងមុខ៕
ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស