ក្រសួងសាធារណការ សម្រេចមិនឲ្យរថយន្តគ្រប់ប្រភេទធ្វើចរាចរលើផ្លូវល្បឿនលឿនភ្នំពញេ-ព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសមិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមហេតុផលជៀសវាងការរំខាន់ដល់ដំណើរការសាងសង់ឲ្យបានទាន់ពេលវេលាគ្រោងទុក និងគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ កក្កដានេះ បានបញ្ជាឲ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ធ្វើការបិទគ្រប់ច្រកចេញចូលប្រើប្រាស់ផ្លូវល្បឿនលឿន លើកលែងតែរថយន្តដែលមានការអនុញ្ញាតិពីក្រសួងធារណការតែប៉ុណ្ណោះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃជូនដំណឹងសារជាថ្មីម្តងទៀត។

ថ្មីៗនេះ ក្រសួងសាធារណការ ក៏បាន​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន​វិនិយោគ​ផ្លូវ​នេះ​ ដើម្បី​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ការបើកបរ​សាក​ល្បង​នៅលើ​ផ្លូវ​នេះសំដៅ​ឱ្យបាន​យល់ដឹង​ពី​ស្ថានភាព​ផ្លូវ​ជាមុនសិន មុននឹង​ឈានទៅ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​ការបង់ប្រាក់​។​

ប្រការប្រកាសបិទសារជាថ្មីរបស់ក្រសួងសាធារណការ ទំនងដោយសារក្រោមហេតុផលមានគ្រោះថ្នាក់ចរារចរណ៍ញឹកញ៉ាប់បានកើតឡើងលើផ្លូវល្បឿនលឿនរវាងរថយន្ត និងរថយន្ត។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ មាន៤គន្លង សាងសង់ផ្លូវប្តូរទិស៩កន្លែង សាងសង់តំបន់ផ្តល់សេវាកម្ម៣កន្លែង ចំណតរថយន្ត១កន្លែង និងមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ៤កន្លែង វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន មានតម្លៃវិនិយោគសរុប ចំនួន២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ ​បានឱ្យដឹងថា​តាម​ផែនការ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ នឹង​ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC)​ពី​ប្រទេស​ចិនតាមរយៈ​ក្រុមហ៊ុន Cambodian PPSHVExpressway Co.,Ltdប្រមាណ​២.០០០​លាន​ដុល្លារ​អាមេរិកនិង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ​១៥០​លាន​ដុល្លារ​៕