ស្ថាប័នឯកជន​មួយ​បង្កើតរ៉ូក្កែតដ៏ធំជាងគេបង្អស់នៅអូស្រ្តាលី គ្រោងនឹងបាញ់បង្ហោះចូលគន្លងតារាវិថីនាពេលខាងមុខ

Uncategorized
0 Shares

រ៉ុក្កែតដែលដំណើរការដោយលក្ខណៈឯកជនដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោកត្រូវគេធ្វើតេស្តសាកល្បងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសអូស្រ្តាលី ហើយត្រូវបានគេមើលឃើញថា ជាផែនការលាតត្រដាងចេញពីជើងទម្រមានមូលដ្ឋាននៅក្រុង Adelaide ដែលតាមការរំពឹងទុកក្រោយពីការសាកល្បង គេនឹងបាញ់បង្ហោះចូលទៅកាន់គន្លងតារាវិថីនៅក្នុងតំបន់ដដែល។


ទីតំាងដែលគេសាកល្បងនូវរ៉ូក្កែតនោះមានឈ្មោះថា Koonibba Test Range មានចំងាយប្រមាណជា១៤៥គីឡូម៉ែត្រពីដែនដីអំបូរជនជាតិដើមភាគតិច ហើយមានចំងាយពីទីក្រុងអាដេឡែតនៃភាគពាយព្យ័ប្រមាណជា៦០០គីឡូម៉ែត្រ។


ការបង្កើតពីសំណាក់ស្ថាប័នឯកជននេះ បានជំរុញលើកទឹកចិត្តដល់សកលវិទ្យាល័យនានានៅក្នុងប្រទេសអូស្រ្តាលីអាចចូលរួមធ្វើកិច្ចការស្រាវជ្រាវពាក់ពន្ធ័នឹងបញ្ហាទីលំហ។ កាលពីឆ្នំា២០១៨ រដ្ឋាភិបាលអូស្រ្តាលីបានបង្កើតនូវទីភ្នាក់ងារអវកាសអូស្រ្តាលីដែលមានទីតំាងនៅក្នុងទីក្រុងអាដេឡែត ហើយតាមការរំពឹងទុកទីភ្នាក់ងារនេះអាចនឹងដំណើរការនៅឆ្នំា២០៣០ ចំណាយថវិកាលើវិស័យឧស្សាហកម្មអវកាសអស់ប្រមាណជា១២ពាន់លានដុល្លាអូស្រ្តាលី (៨.១ពាន់លានដុល្លារអាមេរិក)៕


ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

ស្ថាប័នឯកជន​មួយ​បង្កើតរ៉ូក្កែតដ៏ធំជាងគេបង្អស់នៅអូស្រ្តាលី គ្រោងនឹងបាញ់បង្ហោះចូលគន្លងតារាវិថីនាពេលខាងមុខ
0 Shares