ឧកញ៉ា ហ៊ួត ជា សម្ពោធសាខា​ខេត្ត​ឧត្តរមានជ័យ ជាផ្លូវការ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
37 Shares

នៅថ្ងៃ​ទី​០១ ខែ​កុម្ភៈ​ ឆ្នាំ​២០២០នេះ​ ក្រុមហ៊ុន ហួត ជា សាខា​ខេត្ត​ឧត្តរមានជ័យ​បាន​បេីក​សម្ពោធជាផ្លូវការហេីយ ក្រោមអធិបតីភាពលោកឧកញ៉ា​ ហ៊ួត​ ជា​ អគ្គនាយកក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ ហ៊ួត​ ជា​ មានគោរព​គោលការណ៍សំខាន់ៗបី​យ៉ាង«ទី១ សុចរិត​ភាព​ និង​ទំនុក​ចិត្ត​ ទី២​ទំនួល​ខុសត្រូវ​ និងសេវា​ងាយស្រួល​ ទី៣​ ធ្វើ​អាជីវកម្ម​សហការ​គ្នា​យូរ​អង្វែង​ បូករួម​ទាំង​មាន​ការ​ចែក​ទាន​ដល់​លោកតា​ លោកយាយ​ ពី​លោក​អគ្គនាយក​ ក្រុមហ៊ុន​ ហ៊ួត​ ជា​ ផ្ទាល់​ផងដែរ​»។

លោកឧកញ្ញា ហួត ជា បានបង្កើតពាក្យមួយឃ្លាដ៏មានអត្ថន័យគឺ«ប្ដូរ​ពី​ផឹក​សុរា​ មក​ចែក​ទានជូន​លោកយាយ​លោកតា» ហើយ លោកឧកញ្ញា ហួត ជា ក៍បានជូនពរ​ជ័យឲ្យសាខា​ឧត្តរមានជ័យ​ រកសុី​មានបានផងដែរ។

ដោយ​ទទូល​បានការគាំទ្រ ពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញ​នូវសក្តានុពល​ក្នុង​ទីផ្សារ​កើន​ឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន ល្បី​ឈ្មោះ​មួយ​នេះ មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ៥០ទៅ ១០០​សាខា​​ក្នុងឆ្នាំ ២០២០​នេះ៕

37 Shares