អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី គឺជាអគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥ នៅអាស៊ីអាគ្នេយ៍។

ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញជូននូវសមាសភាពកូនប្រុសស្រី និងកូនប្រសាររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដូចខាងក្រោម៖
១. លោកជំទាវ ម៉ុង សុធា៖ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ (ស្វាមី) អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប



២. ឧកញ៉ា ម៉ុង រិទ្ធថា អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប៖ លោកជំទាវ ហេង ឆេងហួច (ភរិយា)


៣. លោក ម៉ុង ចាន់ថន អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប៖ លោកស្រី ព្រាប លក្ខណា (ភរិយា)


៤. លោក ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប៖ លោកស្រី ជា ដានី (ភរិយា)


គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៧ទៀត ដែលអ្នកឧកញ៉ា ម៉ុង ឫទ្ធី មានកូនប្រុសស្រី និងកូនប្រសារជួយជ្រោមជ្រែង។ ក្រុមហ៊ុនទាំងនោះមានដូចជា៖ ក្រុមហ៊ុនសំណង់ក្មេងវត្ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៦, ក្រុមហ៊ុន ម៉ុងឫទ្ធី វិនិយោគដំណាំដូងប្រេងកម្ពុជា (MRICOP) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៩៦, ក្រុមហ៊ុន កំពង់ផែឧកញ៉ាម៉ុង ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៣, ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (កម្ពុជា) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨, ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី (កម្ពុជា) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១០, ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ឺរ ផ្លានថេសិន បានចុះឈ្មោះជាផ្លូវការនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១០ និងក្រុមហ៊ុន ឃីងឌឹមហ្រ្វ៊ូត អ៊ីនធើណេសិនណល៕


