ស្ថាប័ន Oracle បន្ថែមមជ្ឈមណ្ឌលសំណុំទិន្នន័យ cloud data ក្នុង៥ ប្រទេសបន្ថែមនៅឆ្នំា២០២០

Uncategorized

ស្ថាប័ន Oracle Corp (ORCL.N) បានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនបានបន្ថែមនូវមជ្ឈមណ្ឌលទិន្នន័យលើសំណុំម៉ាស៊ីនកំព្យូទ័រថ្មីបន្ថែមទៀតនៅក្នុងប្រទេសចំនួន៥ ដោយមានគោលដៅកំណត់ពង្រីកយកទីតំាងចំនួន៣៦បន្តទៀតនៅដំណាច់ឆ្នំា២០២០ ខណៈដែលក្រុមហ៊ុនព្យាយាមធ្វើការប្រកួតប្រជែងខ្លំាងជាមួយនឹង Amazon.com (AMZN.O) ហើយនិងក្រុមហ៊ុន Microsoft Corp (MSFT.O)ដើម្បីដណ្តើមយកតម្លៃហ៊ុននៅលើទីផ្សារ។


ក្រោយពីការចាប់ផ្តើមដំណើរអាជីវកម្មដ៏រឹងមំានៅក្នុងវិស័យរក្សាទុកនូវទិន្នន័យលើប្រពន្ធ័ម៉ាស៊ីន cloud ក្រុមហ៊ុន Oracle ក៏បានក្លាយខ្លួនទៅជាអ្នកផ្គត់ផ្គង់ផ្នែក software សម្រាប់ដំណើរការលើប្រពន្ធ័ cloud ជំនាន់ទីពីរ។


បើតាមកិច្ចការស្រាវជ្រាវមួយរបស់ស្ថាប័ន Forrester Research បានរកឃើញថា សេវាវិបសាយ Amazon និង Microsoft គឺជាអ្នកដើរតួសំខាន់ច្រើនជាងពីរភាគបីនៅក្នុងទីផ្សារកាលពីឆ្នំា២០១៩កន្លងទៅ ប៉ុន្តែស្ថាប័ន Oracleបាននឹងកំពុងតែប្រឹងប្រែងដើម្បី យកឈ្នះចិត្តអតិថិជនតាមរយៈការពង្រីកបន្តដល់គោលដៅភូមិសាស្រ្តដែលគេត្រូវការ។


តាមផែនការជាយុទ្ធសាស្រ្ត Oracle នឹងពង្រីកយ៉ាងហោចណាស់ក៏ឱ្យបានពីរតំបន់ដែរក្នុងប្រទេសនីមួយៗ ក្នុងនោះគោលដៅបន្ថែមរួមមាននៅក្នុងប្រទេសនិងទីប្រជុំជនមួយចំនួនទៀតដូចជា ក្រុងចេដា ប្រទេសអារ៉ាប៊ីសាអូឌីត ក្រុងអូសាកា ប្រទេសជប៉ុន ក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី ក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងក្រុងអាមស្ទើដាម ប្រទេសហូឡង់ដ៍ជាដើម៕



ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស


ស្ថាប័ន Oracle បន្ថែមមជ្ឈមណ្ឌលសំណុំទិន្នន័យ cloud data ក្នុង៥ ប្រទេសបន្ថែមនៅឆ្នំា២០២០