ផ្លូវជាតិលេខ២ គ្រោងបើក​ការដ្ឋា​ន ​សាង​សង់​ជាផ្លូវ​ការ នៅ​ថ្ងៃ​ទី១១​ខែកុម្ភៈ

សង្គម​និង​សេដ្ឋកិច្ច
5 Shares

ភ្នំពេញ​៖ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិ​លេខ​២ ពីភ្នំពេញទៅខេត្តតាកែវ នឹង​បើក​ការដ្ឋាន​សាងសង់ឡើងវិញ នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០ ​ក្រោម​អធិបតីភាព​របស់ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ។

តាមពិតទៅ ផ្លូវជាតិលេខ២នេះ បាន​ដំណើរការ​សាងសង់ជា​បណ្ដើរៗ​ហើយ ប៉ុន្តែ​មិនទាន់​បើក​ការដ្ឋាន​ជា​ផ្លូវការ​។ ការសាងសង់​ក្នុង​គម្រោង​នេះ គឺ​កម្ពុជា​ទទួល​កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​គ្រោង​នឹង​ចំណាយ ៤៥,៧​លាន​ដុល្លារ ដោយ​មិនទាន់​គិត​ប្រាក់​បម្រុង ៨​លាន​ដុល្លារ​។ ការធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវ​ទាំងនេះ គ្រោង​ប្រើ​រយៈពេល​៣០​ខែ​ដើម្បី​បញ្ចប់​។ 
 

​គម្រោង​នេះ​ត្រូវ​បែង​ចែកជា​៣​កំណាត់ ហើយ​ផ្លូវត្រូវ​ក្រាល​បេតុង​កៅស៊ូ​(AC)​។ ទី​១ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ដោយ​ពង្រីក​ទៅជា​៤​គន្លង ទទឹង​១៥​ម៉ែត្រ​សម្រាប់​តំបន់​ន​ប្រជុំជន និង​២០,៥​ម៉ែត្រ​នៅក្រៅ​ទីប្រជុំជន​។ ទី​២ ចាប់ពី​រង្វង់​មូល​ស្ដ្រី​បី​កួរស្រូវ ដល់រ​ង្វ​ង​មូល​អូរ​ចំបក់​ជិត​ទី​រួម​ខេត្តតាកែវ ប្រវែង ៥៣,៨​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវ​នេះ​មាន​២​គន្លង និង​ទទឹង​១៣​ម៉ែត្រ​។ ទី​៣ ផ្លូវជាតិ​លេខ​២២ ចាប់ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម​ប្រវែង​ជាង​៩​គីឡូម៉ែត្រ​។ សរុប​ប្រវែង​ផ្លូវ​នៃ​គម្រោង​នេះ​គឺ​សរុប ៧២​គីឡូម៉ែត្រ​។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ៕

ផ្លូវជាតិលេខ២ គ្រោងបើក​ការដ្ឋា​ន ​សាង​សង់​ជាផ្លូវ​ការ នៅ​ថ្ងៃ​ទី១១​ខែកុម្ភៈ
5 Shares