អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រំពឹង Galaxy Navatra អាចក្លាយជាគូប្រជែងជាមួយបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុមហ៊ុន Galaxy Navatra Group ​​រំពឹង​​ថា​ Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុបនៅលើវិថីនៃ​សិល្បៈ​ភាពយន្ត រួមទាំងចម្រៀង​សម័យទំនើប និងបុរាណ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិក​បុរី ឡេង ណាវ៉ាត្រា រូប​នេះ ​​បាន​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុក ​​​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា៖ “គោលដៅខ្ញុំ និងការសម្លឹងដោយក្ដីរំពឹង Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប នៅលើវិថីនៃសិល្បៈភាពយន្ត រួមទាំងចំរៀងសម័យទំនើប និង​បុរាណ”។

“ខ្ញុំបានបញ្ជូនបុគ្គលិកផ្នែកសោននិងវីដេអូអោយរៀននៅអង់គ្លេស អាមេរិក ដើម្បីរៀបចំសោនម៉ាស្ទ័រ​តាម​ស្តង់ដារពិភពលោកនៅកម្ពុជា។ ហើយបើកសាលាបណ្ដុះបណ្ដាលនៅភ្នំពេញនិងនៅបាត់ដំបង។ ជ្រើសរើស​អ្នកមានសមត្ថភាព និង ឆន្ទៈដោយឱ្យក្រុមការងារផលិតផ្សារភ្ជាប់យ៉ាងយកចិត្តទុកដាក់ រៀន​សូត្របន្ថែម ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជំរុញ វប្បធម៌យើងឲ្យកាន់តែអស្ចារ្យក្នុងសម័យ ដែល​ប្រទេសយើងកំពុងតែអភិវឌ្ឍលើគ្រប់វិស័យ។ ហើយសមិទ្ធផលទាំងអស់នោះនឹងក្លាយជា សមទ្ធិផលរបស់​យើងទាំងអស់គ្នា។ សម្រាប់បងប្អូនដែលមានឆន្ទៈចូលរួម ក្រុមការងារអាចសហការណ៍ឬ ផ្លាស់ប្ដូរយោបល់​គ្នាបាន”។ អ្នកឧកញ៉ា បានបន្ថែម។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បញ្ជាក់​បន្ថែម​ថា ឆាប់ៗនេះក្រុមហ៊ុន​នឹងរៀបចំកន្លែង​​ការិយាល័យ​ សោន​ម៉ាស្ទ័រ ស្តង់ដាពិភពលោក ដែលរៀបចំដោយជនជាតិសាំងហ្គាពួរ និង​សូមអរគុណដល់ក្រុមហ៊ុន Morgan ដែលជាដៃគូដ៏ល្អ៕