កម្ពុជា​ជាប់​ក្នុង​បញ្ជី Top 10 នាម​​ជា​អ្នក​នាំចេញ​អង្ករ​ច្រើន​បំផុត​លើ​លោក

អន្តរជាតិ

អ្នកណា​មិន​ល្បី​ថា អង្ករ​កម្ពុជា​ទាំង​ឈ្ងុយ​ក្រអូប និង​រសជាតិ​ឆ្ងាញ់​ទទួល​ទាន​ពិសារ ខណៈ​ជន​បរទេស​តែង​តែ​ពោល​សរសើរ​មិន​ដាច់​ពីមាត់​នូវ​គុណភាព​របស់​អង្ករ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិន​ត្រឹម​តែ​មាន​ទីផ្សារ​ល្អ​ក្នុង​ស្រុក និង​នៅ​ប្រទេស​ក្បែរខាងឡើយ អង្ករ​កម្ពុជា​បច្ចុប្បន្ន​ក៏​កំពុង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​អន្តរជាតិ​ធំៗ​ដូចជា​នៅ ប្រទេស​ចិន និង​សហភាព​អឺរ៉ុប​ជាដើម ហើយ​បើ​យោង​តាម​ការ​ចុះផ្សាយ​ពី Statista បាន​បង្ហាញ​ថា កម្ពុជា​ជាប់​ក្នុង​បញ្ជី​អ្នកនាំចេញ​អង្ករ​ច្រើន​បំផុត​លើ​លោក​ប្រចាំ​ឆ្នាំ ២០២១-២២ ទៀត​ផង។

ខាងក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​នៃ​ប្រទេស​ទាំង ១០ ដែល​នាំចេញ​ស្រូវអង្ករ​បាន​ច្រើន​បំផុត​លើ​លោក​ប្រចាំ​ឆ្នាំ ២០២១-២២៖

  1. ឥណ្ឌា នាំចេញ​អង្ករ​សរុប​បាន ១៨,៧៥ លាន​តោន
  2. វៀតណាម នាំចេញ​អង្ករ​សរុប​បាន ៦,៥ លាន​តោន
  3. ថៃ នាំចេញ​អង្ករ​សរុប​បាន ៦,៥ លាន​តោន
  4. ប៉ាគីស្ថាន នាំចេញ​អង្ករ​សរុប​បាន ៤ លាន​តោន
  5. សហរដ្ឋអាមេរិក នាំចេញ​អង្ករ​សរុប​បាន ២,៨៥ លាន​តោន
  6. ចិន នាំចេញ​អង្ករ​សរុប​បាន ២,២ លាន​តោន
  7. មីយ៉ាន់ម៉ា នាំចេញ​អង្ករ​សរុប​បាន ១,៩ លាន​តោន
  8. កម្ពុជា ១,៤ លាន​តោន
  9. ប្រេស៊ីល ០,៩ លាន​តោន
  10. អ៊ុយរុយហ្គាយ ០,៨២ លាន​តោន

បញ្ជាក់​ដែរ​ថា ទិន្នន័យខាងលើ​គឺ​បាន​ផ្ដល់​ឲ្យ​ដោយ​គេហទំព័រ Statista ដែល​គិត​ត្រឹម​ដើមឆ្នាំ ២០២២៕