ទូតសហរដ្ឋអា​មេរិក​ កោតសរ​សើរភាព​រីកចម្រើន របស់រាជធា​នីភ្នំ​ពេញ បច្ចុប្បន្ន

សង្គម​និង​សេដ្ឋកិច្ច

លោក ផាព្រីក មួរហ្វី  (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើន និងមានសន្តិ​សុខល្អរបស់រាជ ធានីភ្នំពេញ ពិសេសគឺការរក្សាសន្តិសុខជូន​បុគ្គលិកស្ថានទូត។ ជាងនេះទៀត គឺក្នុងពិធី គម្រប់ ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាម៉េរិក បានថែរក្សាសន្តិសុខបាន យ៉ាងល្អ ។ ការថ្លែងបែបនេះ ធ្វើឡើង​ក្នុងជំនួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ក៏បាន លើកឡើងផងដែរថា ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំ គម្រោងជាទីក្រុងវៃឆ្លាត smart city ហើយការរៀបចំគម្រោងនេះ រៀបចំឡើងដោយសហរដ្ឋ អាមេរិក។ គម្រោងនេះនឹងមានអត្ថប្រយោជន៍​ទាំងអស់គ្នាសម្រាប់រាជធានីភ្នំពេញ និងបណ្ដាទីក្រុងផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរ នៅសហរដ្ឋអាមេរិក យើងបានធ្វើ សន្តិសុខព័ត៌មានមួយជុំវិញទីក្រុងវៃឆ្លាតមួយ ដែលក្នុងនោះសម្រាប់កម្ពុជាគឺមានទីក្រុង បីបាន ចូលរួមក្នុងនោះមានទីក្រុងសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។ សហរដ្ឋអាមេរិកសន្យាថានឹងបណ្ដុះបណ្ដាល ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់។

លោក ឃួង ស្រេង បានលើកឡើងពីរបបប៉ុលពតដែលបានធ្វើឱ្យប្រទេស កម្ពុជាធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបានធ្វើ ឱ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនៃការ រីកចម្រើនរាជធានីភ្នំពេញនេះ ក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដូចជាបញ្ហាក កស្ទះចរាចរណ៍បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះរាជធានីភ្នំពេញ បាន និងកំពុងធ្វើការ ដោះស្រាយផងដែរ។

លោកបញ្ជាក់ផងដែរថា ចំពោះបញ្ហាសន្តិសុខគឺឃើញថារាជធានីភ្នំពេញ មានសន្តិសុខល្អប្រសើរហើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀត ដែលជាកង្វល់ដ៏ខ្លាំងរបស់ រាជធានីភ្នំពេញនោះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ វាបានសម្លាប់ មនុស្ស និងខូចខាតទ្រព្យ សម្បត្តិរាល់ថ្ងៃ។ ចំពោះបញ្ហាសំរាម ចំពោះ ឃួង ស្រេង បានបញ្ជាក់ផងដែរថា នៅពេល ខាងមុខនេះ បញ្ហាសំរាមនេះនឹងមានលក្ខណៈល្អប្រសើរ ជាងនេះមិនខាន។ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងរាជធានី និងសហរដ្ឋអាមេរិក គិតចាប់ពីឆ្នាំ រាជធានីបានចុះហត្ថលេខាបង្កើតសម្ព័ន្ធ សហរដ្ឋអាមេរិកមកម៉្លេះ៕