មកដឹងលក្ខណៈពិសេស “ឡានរថក្រោះ” ដែល​ឧកញ៉ា ស្រី ចាន់ថន ទើប​​ទិញ​​ដំបូង​គេ​​

ជុំវិញ​ឧកញ៉ា

ប្រិយមិត្ត​ប្រហែល​ជា​បាន​ដឹង​​ហើយ​ថា រថយន្ត Rezvani Tank ដែលត្រូវបានគេហៅថា​”ឡានរថក្រោះ” ​ឧកញ៉ា ស្រី ចាន់ថន ទើប​តែ​ទិញ​ដឹក​មក​ដល់​ស្រុក​ខ្មែរ​​ដំបូង​គេ កាល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រថយន្ត​​ប្រភេទ​នេះ មានអាវការពារគ្រាប់ សុវត្ថិភាពស្មើឡានប្រធានាធិបតីជិះ​អីចឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
This Car Has Electrified Door Handles!

This is the Tank, Military Edition by Rezvani Motors. It's a road legal car with some pretty cool features! Special thanks to Chris Brown for letting me use his car and to Splack for his Deadpool cosplay!

Posted by Supercar Blondie on Saturday, 1 February 2020

រថយន្ត Rezvani Tank ដែលត្រូវបានគេហៅថា “ឡានរថក្រោះ” ចែកចេញជា ៣ប្រភេទ គឺ Tank ធម្មតា, Tank X និង Tank X Military Edition ដែលអាចការពារគ្រាប់បាន។

រថយន្តអាចការពារគ្រាប់ Tank X Military Edition មានលក្ខណៈពិសេសជាច្រើន ដែលផ្តល់សុវត្ថិភាពដល់អ្នកជិះ សឹងស្មើរថយន្តរបស់ប្រធានាធិបតី។ ជាក់ស្តែង វាប្រើកញ្ចក់ការពារគ្រាប់ក្រាស់ខ្លាំង រហូតធ្វើឲ្យទ្វារមួយចំហៀងមានទម្ងន់ដល់ ៥០គីឡូក្រាម។ លើសពីនេះទៅទៀត តួខ្លួនទាំងមូលរបស់វាអាចការពារគ្រាប់កម្រិត៧ (Ballistic Protection Level 7) ស្មើនឹងរថយន្តរបស់ប្រធានាធិបតីអាមេរិកជិះ។

ក្រៅពីមានតួខ្លួនអាចការពារគ្រាប់ វាក៏មានមុខងារពិសេសមួយចំនួនទៀតដូចជា ដៃទ្វារឆក់, បាញ់ផ្សែង, បាញ់ភ្លើង, ម៉ាសការពារហ្គាស, មានផ្នែកខាងក្នុងប្រណីតខ្លាំង, អាចការពារពីការវាយប្រហារអេឡិចត្រូម៉ាញេទិក (EMP) ហើយថែមទាំងមានកាមេរ៉ាវាស់កម្តៅ និងកាមេរ៉ាមើលពេលយប់ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Tank X Military Edition នេះ ប្រើ​ម៉ាស៊ីន​ចំណុះ ៦,២លីត្រ ប្រភេទ Supercharged មាន​ចំនួន ៨ស៊ីឡាំង ជា​ម៉ាស៊ីន​របស់ Dodge Challenger SRT Demon មាន​កម្លាំង​ដល់ ១ ០០០សេះឯណោះ ខណៈតម្លៃរបស់វាអាចឡើងដល់ ៣៥០ ០០០ដុល្លារ៕