មនុស្សយន្តជប៉ុនអាចបំរើក្នុងបានីយដ្ឋាន​ និងរង្គសាលដូចជាអ្នកលាយស្រាក្រឡុក

សង្គម​និង​សេដ្ឋកិច្ច

មនុស្សយន្តលើកដំបូងនៅក្នុងប្រទេសជប៉ុនបានក្លាយទៅជាអ្នកក្រឡុកស្រាលើផ្នែកសេវាបានីយដ្ឋាននៅក្នុងរង្គសាលក្រុងតូក្យូ ដែលជាការសាកល្បងមួយឈានចូលដល់រលកបច្ចេកវិទ្យាមនុស្សយន្តនៅតាមភោជនីយដ្ឋាន និងតាមហាងលក់ទំនិញនានាក្នុងការជំនួសបុគ្គលិកជាមនុស្សធម្មតា ខណៈដែលសង្គមជប៉ុនសំបូរទៅដោយមនុស្សចាស់ជរាភាគច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសជប៉ុនចាប់ផ្តើមបើកដំណើរការលើសេវាមនុស្សយន្តស្ទើរតែគ្រប់វិស័យរាប់បញ្ចូលទំាងវិស័យឧស្សាហកម្មទ្រង់ទ្រាយធំ និងគណិតម៉ាស៊ីន (computer)ព្រមទំាងក្នុងវិស័យសង្គ្រោះបន្ទាន់ដោយសារតែមហន្តរាយធម្មជាតិដែលមិនមនុស្សធម្មតាមិនអាចធ្វើបាន។

មនុស្សយន្តត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឈ្មោះ QBIT Robotics វាអាចដំណើរការមានលក្ខណៈដូចមនុស្សដែរ រួមមានទំាងចេះលើកចាក់ស្រាបៀរក្នុងរយៈពេល៤០វិនាទី និងអាចលាយស្រាក្រឡុកបានក្នុងរយៈពេល១នាទី ដែលប្រើប្រាស់កាម៉េរាចំនួន៤ដើម្បីវិភាគទៅលើប្រពន្ធ័ software ផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត artificial intelligence (AI)។

បុគ្គលិកភោជនីយដ្ឋានមួយរូបឈ្មោះ Satoshi Harada បានរៀបរាប់ថា មនុស្សយន្តចូលចិត្តដោះស្រាយដូចមនុស្សដែរ វាចេះសួរនំាពីតម្រូវបញ្ជាមុខម្ហូប ហើយលើកទឹក និងស្រាបៀរមកជូនមនុស្សជាដើម។

តទៅអនាគត ការស្វែងរកមនុស្សពិតជាបុគ្គលិកមានការលំបាកហើយលើវិស័យសេវា ព្រោះថា ស្ទើរតែគ្រប់វិស័យទៅហើយមានការប្រើប្រាស់មនុស្សយន្តយ៉ាងទូលំទូលាយ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស