Vodacom ចាប់ផ្តើមដំណើរការសេវា 5G ក្នុងតំបន់អាហ្វ្រិកភាគខាងត្បូងនៅឆ្នំា២០២០

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Vodacom Group (VODJ.J)រំពឹងថា ខ្លួនអាចនឹងចាប់ផ្តើមបើកសេវាប្រពន្ធ័5G នៅលើទូរសព្ទចល័តនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនៅឆ្នំា២០២០នេះហើយ ។ ម្យ៉ាងទៀត អតិថិជនតំបន់អាហ្វ្រិកអាចប្រើប្រាស់បណ្តាញតភ្ជាប់ទូរគមនាគមន៍តាមរយៈក្រុមហ៊ុនប្រតិបត្តិករអាហ្វ្រិក Liquid Telecom នេះបើយោងតាមលោក Shameel Joosub ប្រមុខស្ថាប័ន Vodacom បានលើកឡើងប្រាប់ដល់បណ្តាញផ្សព្វផ្សាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែមុន ក្រុមហ៊ុន Liquid Telecom បានប្រកាសថាខ្លួនកំពុងតែសាងសង់នូវបណ្តាញបច្ចេកវិទ្យា5G លក់ដុំអាចរកជាវបាននៅដើមឆ្នំា២០២០តាមរយៈការការចែករំលែកពី3.5 GHz ដើម្បីឱ្យដំណើរការ5G។

ប្រតិបត្តិករទូរសព្ទចល័តនៅក្នុងតំបន់អាហ្រ្វិកភាគខាងត្បូងត្រូវគេត្អូញត្អែរជាញឹកញាប់អំពីការពន្យាពេលម្តងហើយម្តងទៀតនៅលើការបែងចែកកំណត់ទីតំាងដាក់ចេញនូវបច្ចេកវិទ្យា5G ដើម្បីផ្តល់នូវភាពឆាប់រហ័សលើវិស័យទូរសព្ទចល័តជាងបណ្តាញ4G។

នៅក្នុងតំបន់នេះ Vodacom និងគូប្រជែង MTN (MTNJ.J) នៅតែមានគម្រោងដណ្តើមគ្នាទៅលើការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ក្រោយ បើទោះបីជានិយ័តករមិនទាន់បានកំណត់អនុញ្ញាតិឱ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនៅឡើយក៏ដោយ។

គួររំលឹកផងដែរថា នៅក្នុងតំបន់អាហ្វ្រិកភាគខាងកើតមានអតិថិជនប្រើប្រាស់ប្រមាណជា១.៧លាននាក់ដែលបានទទួលឯកសារផ្លូវការពីសំណាក់រដ្ឋាភិបាលនៅក្នុងតំបន់នោះ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស