Nissan បើកបរស្វ័យប្រវត្តិ ធ្វើដំណើររយៈចម្ងាយឆ្ងាយជោគជ័យនៅអង់គ្លេស

សង្គម​និង​សេដ្ឋកិច្ច
4 Shares

រថយន្តរបស់ក្រុមហ៊ុន Nissan ទើបតែបានបញ្ចប់នូវការធ្វើដំណើរដោយស្វ័យាភិបាលខ្លួនឯងក្នុងរយៈចម្ងាយ២៣០ម៉ៃល៍នៅក្នុងប្រទេសអង់គ្លេស ដែលគេចាត់ទុកថាជារថយន្តបើកបរដោយស្វ័យប្រវត្តិលើកំណាត់ផ្លូវឆ្ងាយ និងស្មុគ្រស្មាញច្រើន ស្របពេលដែលស្ថាប័នផលិតរថយន្តមួយនេះបាននិងកំពុងតែបង្កើតការផលិតរថយន្តដើរដោយប្រពន្ធ័បច្ចេកវិទ្យាគ្មានមនុស្សបើកបរ។

ប្រទេសអង់គ្លេសបាននិងកំពុងតែប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលដល់ក្រុមហ៊ុនលូតលាស់មួយចំនួនជាពិសេសក្រុមហ៊ុនផលិតរថយន្តដែលគ្មានមនុស្សបើកបរដើម្បីឱ្យជំរុញវិស័យឧស្សាហកម្មឈានដល់កំរិតកំពូលថ្មីមួយទៀត ហើយបើតាមការរំពឹងទុកស្ថាប័នផលិតរថយន្តគ្មានមនុស្សបើកបរមួយនេះអាចនឹងចំណាយថវិកាបណ្តាក់ទុនក្នុងរង្វង់៩០០ពាន់លានផោន (១.២លានលានដុល្លារអាមេរិក)នៅទូទំាងសកលលោកនៅក្នុងឆ្នំា២០៣៥ខាងមុខ។

VOLOGDA, RUSSIA – JANUARY 28, 2018: Close-up of Nissan logo on a car. Nissan is a Japanese multinational automobile manufacturer.

គួរបញ្ជាក់ផងដែរថា នេះជាប្រសិទ្ធផលប្រកបដោយភាពជោគជ័យមួយថ្មីបន្តទៀតរបស់ប្រទេសអង់់គ្លេសក្នុងការបោះជំហានឆ្ពោះទៅរកការផលិតរថយន្តដោយមិនចំាបាច់មានមនុស្សបើកបរនៅលើទ្រូងផ្លូវសាធារណៈ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

Nissan បើកបរស្វ័យប្រវត្តិ ធ្វើដំណើររយៈចម្ងាយឆ្ងាយជោគជ័យនៅអង់គ្លេស
4 Shares