ដោយសារកូរ៉ូណាថ្មីបានធ្វើឱ្យ Uber បានបិទគណនីប្រមាណ២៤០ ក្នុងប្រទេសមិចស៊ិចកូ

សង្គម​និង​សេដ្ឋកិច្ច

Uber បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានបានបញ្ឈប់បណ្តោះអាសន្ននូវគណនីប្រមាណ​២៤០ ក្នុងប្រទេសមិចស៊ិចកូ ដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណា។ មេរោគកូរ៉ូណានេះ ត្រូវបានរកឃើញជាលើកដំបូងក្នុងក្នុងទីក្រុងវូហានប្រទេសចិនកាលពីចុងឆ្នាំកន្លងទៅ ប៉ុន្តែត្រូវបានរកឃើញយ៉ាងហោចណាស់ក្នុងប្រទេស២០ផ្សេងទៀត រួមមាន អ៊ឺរ៉ុប មជ្ឈិមបូព៌ា អូស្ត្រាលី និងសហរដ្ឋអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រពន្ធ័ទំនាក់ទំនងសង្គម Twitter កាលពីចុងសប្តាហ៍កន្លងទៅថា ក្រុមហ៊ុន Uber បានលើកឡើងថាខ្លួនបានបញ្ឈប់ជាបណ្តោះអាសន្ននូវគណនីក្នុងប្រទេសមិចស៊ីកូ ដោយសារអ្នកប្រើប្រាស់ទាំងនោះបានប៉ះពាល់ជាមួយនឹងអ្នកបើកបរដែលអាចផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី។

ទោះបីជាមានការលើកឡើងបែបនេះក្តី ក៏រហូតមកទល់នឹងម៉ោងនេះគ្មានករណីមេរោគកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុងប្រទេសមិចស៊ិចកូឡើយ ប៉ុន្តែក្រុមហ៊ុន Uber បានអះអាងបន្តទៀតថា ខ្លួនបានទទួលព័ត៌មានពីនាយកដ្ឋានសុខភាពរបស់ទីក្រុងមិចស៊ិចកូ អំពីអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរជាច្រើន នាក់ផ្សេងទៀតត្រូវបានគេកំណត់អត្តសញ្ញាណថាមានផ្ទុកមេរោគនេះ។

ដោយសារតែដំណឹងនេះ បានធ្វើឱ្យក្រុមហ៊ុនដឹកអ្នកដំណើរបានបញ្ឈប់ជាបណ្តោះអាសន្ននូវគណនីរបស់អ្នកបើកបរពីរនាក់ និងគណនីអ្នកដំណើរប្រមាណ២៤០ ដែលបានទំនាក់ទំនងជាមួយនឹងអ្នកបើកបរទាំងនោះ។

មធ្យោបាយធ្វើដំណើរដទៃទៀត ត្រូវបានកាត់បន្ថយដោយមេរោគកូរ៉ូណា ដែលបានចម្លងទៅកាន់មនុស្ស ប្រមាណ១៧០០០នាក់ និងបានសម្លាប់ជាង៣០០នាក់។ អាកាសចរណ៍ជាច្រើនត្រូវបានផ្អាកដំណើរការ នៅក្នុងទីក្រុងសំខាន់ៗជាច្រើនក្នុងប្រទេសចិន។

ក្រុមហ៊ុន Uber បាននិយាយថាខ្លួនមានប្រវត្តិនៃការធ្វើការជាមួយអាជ្ញាធរផ្នែកសុខភាពសាធារណៈ នៅជុំវិញពិភពលោកក្នុងការឆ្លើយតបចំពោះភាពអាសន្ននៃសុខភាពសាធារណៈ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស