អ្នកជំនាញ​៖ ផ្ទះ​តម្លៃ​ក្រោម​៥ម៉ឺន​ដុ​​ល្លារ មានទីផ្សារ និង​តម្រូវ​​ការខ្ពស់

សង្គម​និង​សេដ្ឋកិច្ច
100 Shares

ភ្នំពេញ៖ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃក្រោម៥ ម៉ឺនដុល្លារ នឹងមានតម្រូវការច្រើន​ជាងគេ បើនិយាយអំពីតម្លៃផ្ទះទូទៅ មិនថា វីឡា ឬផ្ទះក្នុងបុរីនោះទេ ​គឺនៅ​មិនទាន់​ឈានដល់កម្រិត ខ្ពស់បំផុតនៅឡើយ ស្របពេលដែលតម្រូវការសរុបត្រូវបានគេ​ប៉ាន់ស្មាន​ថាមាន​ប្រមាណជាង ៨០ ម៉ឺនខ្នង គិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ពោលគឺប្រមាណជាង ៥​ ម៉ឺនខ្នង ក្នុងមួយឆ្នាំៗ។ ​នេះបើយោងតាមរបាយការណ៍រប​ស់ក្រ​សួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក តេង ឬទ្ធី ស្ថាបនិកក្រុមហ៊ុន R’ Investment Group បានលើកឡើងថា ​តម្រូវ​ការបាន​ធ្វើ​ឲ្យ​តម្លៃអចលនទ្រព្យមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក​បានពន្យល់ថា ដោយសារកំណើនសេដ្ឋកិច្ចទើប ធ្វើឱ្យអ្នកទិញមាន​លទ្ធភាពទិញ​លំនៅដ្ឋាន។

ក្នុងចំណោមផ្ទះទាំងអស់ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃក្រោម ៥ ម៉ឺនដុល្លារ នឹងមាន​តម្រូវការច្រើនជាងគេ ដោយមូលហេតុថា ប្រជាជនមួយផ្នែកធំជា​អ្នកមាន​ចំណូលមធ្យម។

យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ ២០១៩ របស់ Realestate.com.kh ក្នុងចំ​ណោមអ្នកផ្តល់ចម្លើយជាង ២០០០ នាក់ បានបង្ហាញថា ប្រហែល ៤០% នៃអ្នកផ្ដល់ចម្លើយទាំងអស់ ចាប់អារម្មណ៍ចង់ទិញផ្ទះតម្លៃក្រោម ៥ ម៉ឺនដុល្លារ និងមាន ២៦% ចាប់អាម្មណ៍ទិញផ្ទះតម្លៃ ៥ ម៉ឺនដុល្លារ ទៅ ៧.៥ ម៉ឺនដុល្លារ ៕ អត្ថបទ៖ សិរិកា

អ្នកជំនាញ​៖ ផ្ទះ​តម្លៃ​ក្រោម​៥ម៉ឺន​ដុ​​ល្លារ មានទីផ្សារ និង​តម្រូវ​​ការខ្ពស់
100 Shares