លោកឧក​ញ៉ា គីម​ ហ៊ាង​ ៖​ ក្រុង​តា​ខ្មៅ នឹង​ក្លាយ​ជា​ទីក្រុង​​ខុន​ដូ​ក្នុ​ង​រ​យៈ​​ពេល​៣​ឆ្នាំខា​ងមុខ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
248 Shares

អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យនៅកម្ពុជាលើកឡើងថា ក្រុងតាខ្មៅ នឹងក្លាយជាក្រុង​ដែលមានការពេញនិយមផ្នែកអភិវឌ្ឍន៍គម្រោង ខុនដូខ្លាំងជាង​គេក្នុងរយៈពេល​៣ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នលំនៅឋាន បុរី និងសំណង់ផ្ទះ​ល្វែងជាច្រើន​កំពុងរីក​ដុះដាលនៅក្នុងក្រុងតាខ្មៅ។

លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនា​យក​ក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកឡើងថា ក្រុងតាខ្មៅកំពុងទទួលបានគម្រោង វិនិយោគធំៗជាច្រើន ហើយវិស័យអចលនទ្រព្យនៅក្នុងក្រុងតាខ្មៅក៏មានរីក​ចម្រើនគួរ​ឲ្យកត់សម្កាល់ផងដែរ ខណៈក្រុងនេះកំពុងទទួលបានការចាប់ពីអារម្មណ៍​ពី​អ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកខ្លាំង។

លោកបានបន្តថា៖« មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុងនិងក្រៅ ស្រុក ក៏ព្រោះតែក្រុងតាខ្មៅ ស្ថិតនៅក្បែរគម្រោងផ្សារទំនើបអ៊ីអ៊នទី៣  ពិសេសគម្រោង​បុរីលំនៅឋានល្បីៗជាច្រើនទៀតក៏កំពុងអភិវឌ្ឍន៍នៅទីនោះ។

ទន្ទឹមគ្នានឹងភាពរីកចម្រើ​ន​​​នៃវិស័យអចលនទ្រព្យនៅក្នុងក្រុងតាខ្មៅ តំបន់នេះ​ត្រូវបាន​ជ្រើសរើសជាតំបន់ដែលត្រូវសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មីផងដែរ»។

ដោយមើលឃើញពីសក្តានុពលនៃក្រុងតាខ្មៅ  អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ បានវាយ​តម្លៃថា ក្រុងតាខ្មៅ នឹងក្លាយជាតំបន់ដែលមានការវិនិយោគ​វិស័យខុន​ដូច្រើនជាងគេក្នុងរយៈពេល​៣ឆ្នាំ​ខាងមុខ។

លោកបញ្ជាក់ថា ក្នុង១ឆ្នាំៗ ប្រជាពលរដ្ឋចំណាកស្រុកមករស់នៅ​ទីក្រុងកើន​ដល់ជាង​១០​​ម៉ឺននាក់ ហេតុនេះវិស័យខុនដូក្នុងក្រុងតាខ្មៅ គឺជាទីតាំងល្អសម្រាប់ការរស់នៅ​របស់ពលរដ្ឋ ព្រោះ​ជាតំបន់ក្បែររាជធានីភ្នំពេញស្រាប់។

ជាងនេះទៀត លោកអះអាងថា ទន្ទឹម​នឹងការ​បន្តរីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ វិស័យខុនដូនៅក្រុងតាខ្មៅ ក៏ចាប់ផ្តើមមាន​តម្រូវច្រើន​ពីពេលនេះ​តទៅថ្ងៃ​ខាងមុខ នោះក៏ព្រោះតែអ្នកមាន​លទ្ធភាពមធ្យម​អាចទិញខុនដូ​ស្នាក់នៅខណៈផ្ទះជាប់​ដីឡើ​ងថ្លៃរាប់លានដុល្លារនៅ​កណ្តាលទីក្រុង​៕

អត្ថបទ៖ សិរីកា

លោកឧក​ញ៉ា គីម​ ហ៊ាង​ ៖​ ក្រុង​តា​ខ្មៅ នឹង​ក្លាយ​ជា​ទីក្រុង​​ខុន​ដូ​ក្នុ​ង​រ​យៈ​​ពេល​៣​ឆ្នាំខា​ងមុខ
248 Shares