ទីបំផុត​! ជើងខ្លាំងរួមភេទអត់ឲ្យលុយខាងស្រី ថែម​ទាំងបាញ់​គម្រាម៦គ្រាប់ សមត្ថកិច្ចឃាត់ខ្លួនបានហើយ

ទាន់​ហេតុការណ៍
0 Shares

ភ្នំពេញ៖ ជេីងខ្លាំងបាញ់រះ៦គ្រាប់នៅកន្លែងម៉ាស្សាត្រូវបានកងកម្លាំងកងអាវុហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយអាវុធហត្ថរាជធានីចាប់ខ្លួនបានហេីយ នៅរាត្រីនេះ។

មន្ត្រីយោធាម្នាក់ដែលបាញ់រះជាច្រេីនគ្រាប់នៅកន្លែងម៉ាស្សា​ មួយកន្លែង​ យីហោ​ លីលី​ ស្ថិតក្នុងភូមិចំការឪឡឹកទី១​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍​សែន​ជ័យ​​ សហការជាមួយកម្លាំងអាវុធហត្ថ​ រាជធានីភ្នំពេញ​តាមចាប់បានហេីយនៅស្រុកស្រែអំបិល​ ខេត្តកោះកុង​ នាវេលាម៉ោង៤​ ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​៖ ក្រោយពីខ្មាន់កាំភ្លេីងជាមន្ត្រីយោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ​ លីលី​ ភូមិចំការឪឡឹក​ សង្កាត់កាកាបទី២​ ហេីយព្យាយាមគេចខ្លួនបាត់។

បន្ទាប់មកកម្លាំងក៏បានចុះទៅដល់ចំណុចកេីតហេតុសួរនាំដេីម្បីកំណត់មុខសញ្ញា និងងាយស្រួលតាមចាប់ ខ្មាន់កាំភ្លេីងយកមកដាក់ទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង៤ល្ងាចថ្ងៃទី៦​ ខែកុម្ភៈ ​ឆ្នាំ២០២០​ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី​ បានធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល​ ខេត្តកោះកុង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានី យកទៅសួរនាំរងចាំចាត់ការតាមច្បាប់៕

0 Shares