អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី និងជាស្ថាបនិកសាលាបញ្ញាសាស្ត្រអន្តរជាតិ-អ្នកឧកញ៉ា ហុង ពីវ បានប្រកាសថា លោកនឹងបើកអគាររៀបអាពាហ៍ពិពាហ៍ ចំនួន ០២ ទីតាំង នៅក្នុងបុរីពិភពថ្មីរបស់លោក នាចុងឆ្នាំ២០២២ នេះ។

តាមរយៈការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃអង្គារនេះ អ្នកឧកញ៉ា ហុង ពីវ បានថ្លែងថា៖ “យើងបានសម្រេចនៃសមិទ្ធផលនៃការបើកទទួលចុះឈ្មោះចូលរៀនទាំង៤ទីតាំងនៅសាលា បញ្ញាសាស្ត្រអន្តរជាតិ-អ្នកឧកញ៉ា ហុង ពីវ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ នៅក្នុងបុរីពិភពថ្មីយើងខ្ញុំ ដូចបានសន្យាកន្លងមក ក្នុងនោះផងដែរ យើងក៏មានផ្សារជាច្រើនទីតាំង ហើយនិងការបើកបន្ថែមអគាររៀបអាពាហ៍ពិពាហ៍ នៅក្នុងបុរីពិភពថ្មីកំបូល និងនៅក្នុងបុរីពិភពថ្មីកួរស្រូវ ក្នុងចុងឆ្នាំ២០២២នេះ”។


សូមបញ្ជាក់ថា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ បុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានចាប់ដៃគ្នាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើការបើកដំណើរការសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នៅក្នុងបុរីពិភពថ្មីជាផ្លូវការ។ ពិធីចុះហត្ថលេខាបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងលោកបណ្ឌិត កុល ផេង ស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២។ បច្ចុប្បន្ន អ្នកឧកញ៉ា ហុង ពីវ កំពុងពង្រីកអាជីវកម្មរបស់ខ្លួនលើផ្នែកផ្សេងៗបន្ថែមទៀត សម្រាប់អតិថិជនបុរីពិភពថ្មីរបស់លោក៕
សូមទស្សនាវីដេអូខាងក្រោម៖