បុរសជនជាតិ​ចិន ឆ្លងមេ​រោគ​​កូរ៉ូ​ណា​កំពុង​ព្យា​បាល​នៅ​កម្ពុជា អាច​ចេញ​ពីពេទ្យបាននៅថ្ងៃចន្ទ

ព័ត៌មានថ្មីៗ
14 Shares

លោកស្រី លឹម សាមាន ប្រធាន​មន្ទី​រ​សុ​ខាភិបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា មន្ត្រីសុខាភិបាលនៃមន្ទីរ​ពេ​ទ្យ​​ខេត្តព្រះសីហនុ បានយ​កសំ​ណាក​ជ​ន​ប​រទេសជន​ជាតិចិន ដែលមាន​ជំងឺ​រ​លាកសួតប្រ​ភេ​ទ​ថ្មី កូរ៉ូណាវីរុស យកទៅពិសោធន៍​នៅរាជ​ធានីភ្នំពេញម្តងទៀតដើម្បីបញ្ជាក់សារជាថ្មីថាបាន​ព្យា​បាលជាសះស្បើយ។ 

លោកស្រី ប្រធានមន្ទីរសុខាភិបាលខេ​ត្តព្រះសីហនុបានឱ្យដឹងទៀត​ថា ថ្វីត្បិតតែសុខ​ភា​ព​រប​ស់​គាត់​មា​ន​ភា​ពល្អប្រសើរ ប៉ុន្តែដើម្បីភាពច្បាស់លាស់ តាមការ​ពិភា​ក្សាជា​មួ​យ​អ​ង្គកា​រ​សុ​ខភាពពិភពលោក អ្នកជំងឺមិនទាន់អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយទុកតាម​ដាន​ជំងឺ​រ​ហូ​តដល់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ ដើម្បីរង់ចាំការធ្វើតេស្តសាជាថ្មីម្តងទៀត តាមវិធានវេ​ជ្ជ​សា​ស្ត្រ​ បញ្ជា​​ក់នូវការជាសៈស្បើយមដោយមិន​មានវីរុសកូរ៉ូណាពិតប្រា​កដ។ 

នៅពេលវិភាគតេស្តបង្ហាញលទ្ធផលអវិជ្ជមាន នៃវីរុសកូរ៉ូណាថ្មីនេះជាលើកទី៣នៅ​ថ្ងៃ​ច​​ន្ទទី១០ ខែកុម្ភៈឆ្នាំ២០២០ខាងមុខ ក្រសួងនឹងរៀបចំតាមលក្ខណៈបច្ចេកទេស​ឱ្យអ្នកជំងឺចេ​ញ​ពីមន្ទីរពេទ្យតែម្ដង ហើយសមាជិកក្រុមគ្រួសាររបស់គាត់៣នាក់ទៀត ដែលធ្វើតេស្តអវិជ្ជ​មា​ននៃកូរ៉ូណាវីរុសថ្ងៃនេះក៏នឹងបានរួចផុតពីការ​សង្កេតតាមដានសុខ​ភាពចំនួន១៤ថ្ងៃស្របពេលជាមួយគ្នាទៅនឹងការចាកចេញពីមន្ទីរពេទ្យរបស់អ្នកជំងឺខាងលើផងដែរ។

សូមរម្លឹកថា អ្នកជំងឺជាបុរសជនបរទេស ជនជាតិចិន មានអាយុ ៦០ឆ្នាំ ដែលមន្ត្រីសុ​ខា​ភិ​បា​ល​​បានរកឃើញថាមានផ្ទុកCorona Virus បានចូល​សម្រា​ក​ព្យា​បា​លនៅម​ន្ទីរ​ពេ​ទ្យ​ប​ង្អែ​ក​ខេ​ត្ត​ព្រះ​សីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០កន្លងមក បានជាសះ​ស្បើយ ដោយឡែ​ក​ក្រុ​ម​គ្រួ​សាររបស់គាត់ចំនួន៣នាក់ផ្សេងទៀត មិនមាន​ឆ្លង​កូរ៉ូណាវីរុសនោះទេ ៕

បុរសជនជាតិ​ចិន ឆ្លងមេ​រោគ​​កូរ៉ូ​ណា​កំពុង​ព្យា​បាល​នៅ​កម្ពុជា អាច​ចេញ​ពីពេទ្យបាននៅថ្ងៃចន្ទ
14 Shares