ទូរគមនាគមន៍ជប៉ុន SoftBank Corp មើលឃើញវិជ្ជមានលើការធ្វើវិនិយោគរបស់ខ្លួន

សង្គម​និង​សេដ្ឋកិច្ច
13 Shares

ប្រមុខស្ថាប័នទូរគមនាគមន៍ជប៉ុននិងជាបុត្រសម្ពន្ធ័របស់ SoftBank Corp លោក Ken Miyauchi បាននិយាយកាលពីរសៀលថ្ងៃសុក្រថា ស្ថាប័នរបស់លោកស្វាគមន៍ដល់មូល​និធិ​វិនិយោគក្នុងនាមជាអាណាព្យាបាល SoftBank Group Corp ថាជារឿងវិជ្ជមានមួយគួរតែមានដំណើរឆ្ពោះទៅមុខបន្តទៀត។


មូលនិធិ Elliott បានបង្កើនហ៊ុនប្រមាណជា៣% នៅក្នុងវិស័យហ៊ុនទូរគមនាគមន៍បច្ចេកវិទ្យា ដោយជំរុញឱ្យមានការផ្លាស់ប្តូរ និងលើកកម្ពស់នូវអភិបាលកិច្ចសាជីវកម្មប្រកបដោយចីរភាព នេះបើយោងតាមប្រភពដែលទម្លាយឱ្យដឹង។

TOKYO, JAPAN – MAY 9: SoftBank Group Corp. Chairman and CEO Masayoshi Son speaks during a press conference on May 9, 2019 in Tokyo, Japan. SoftBank Group announced its financial results for the fiscal year ended March 31, 2019 today. (Photo by Tomohiro Ohsumi/Getty Images)


នៅក្នុងន័យនេះ លោក Miyauchi បានបន្តទៀតថា ដំណើរសាជីវកម្មប្រកបដោយអភិ​បាលកិច្ចល្អអាចឈានទៅរកភាពខ្លំាងជាមួយនឹង SoftBank Group ខណៈដែលផ្សារហ៊ុនបច្ចេកវិទ្យាបានកើនឡើងដល់៧%កាលពីរសៀលថ្ងៃសុក្រ។ តាមសេចក្តីរាយការណ៍ដដែលបានលើកឡើងថា SoftBank Corp ក្លាយជាស្ថាប័នទូរគមនាគមន៍ធំលំដាប់​ទី៣​របស់​ប្រទេសជប៉ុនដែលបានសន្យាថាចែកនូវភាគលាភរហូតដល់ទៅ៨៥% ជាមួយនឹងបុត្រសម្ពន្ធ័របស់ខ្លួន៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

ទូរគមនាគមន៍ជប៉ុន SoftBank Corp មើលឃើញវិជ្ជមានលើការធ្វើវិនិយោគរបស់ខ្លួន
13 Shares