ក្រុមហ៊ុនរបស់ឧកញ៉ា ទៀ វិចិត្រ ក្មួយសម្តេច ទៀ បាញ់ ប្តេជ្ញា២ចំណុចសំខាន់ៗជូនភ្ញៀវ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia របស់ឧកញ៉ា ទៀ វិចិត្រ ដែលជាក្មួយបង្កើត​របស់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បាន​ប្តេជ្ញា ២ចំណុចសំខាន់ៗ ដើម្បី​បម្រើ​សេវា​កម្ម​ជូន​ភ្ញៀវ​ទេសចរណ៍​ឱ្យ​កាន់​តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

២ចំណុច ដែលក្រុមហ៊ុនប្តេជ្ញារួមមាន៖

ទី១ ផ្តល់ជូនសុវត្ថិភាពដល់ការធ្វើដំណើរទៅមករបស់ភ្ញៀវ គឺយើងមានការត្រួតពិនិត្យ​លក្ខណះបច្ចេកទេស​ជាប្រចាំ អាវពោងសុវត្ថិភាពមានគ្រប់សំរាប់ភ្ញៀវ បំពង់ពន្លត់អគីភ័យ និងអនាម័យខ្ពស់ – ល -។

ទី២ បុគ្គលិកត្រូវមានក្រមសីលធម៌ការងារ និងយកចិត្តទុកដាក់ក្នុងការផ្តល់ជូនសេវាកម្មល្អៗជូនភ្ញៀវ បង្ហាញ​ឥរិបទល្អៗ ធ្វើរឿងដែលត្រូវ ដឹងពីតម្រូវការរបស់ភ្ញៀវ និងដោះស្រាយរាល់ការត្អូញត្អែរបស់ភ្ញៀវ ។

អ្នកតំណាងក្រុមហ៊ុនទេសចរណ៍មួយ បានថ្លែងឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនទេសចរណ៍របស់ខ្លួន ជ្រើស​រើស​យក​សេវកម្ម​ខាង​ក្រុមហ៊ុន GTVC Speedboat Cambodia គឺដោយសារ ១)បុគ្គលិករួច​រាយ​រាក់ទាក់ ២)ឯកសណ្ឋាន​របស់​បុគ្គលិក​សមរម្យ ៣)ទូក​ម៉ាស៊ីនធំទំនើបៗ ៤)មានពោងសុវត្ថិភាពខ្ពស់​គ្រប់​កៅអីទាំងអស់ ហើយក្រៅពីនោះ ក៏មានសេវាកម្មជួយភ្ញៀវពេលចុះទូក ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖