តើក្រុមហ៊ុនប្រេងឥន្ធនៈ LHR របស់អ្នកឧកញ៉ា ហ៊ុន តូ បង្កើតឡើងនៅឆ្នាំណា?

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន LHR Asean Inversment គឺជា​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដ៏​ធំ និង​ល្បី​ល្បាញ​មួយ​នៅ​កម្ពុជា ដែល​មាន​សាខា​នៅ​ទូទាំង​ប្រទេស តាម​បណ្តា​រាជធានី ខេត្ត​នានា។ អ្នកឧកញ៉ា ហ៊ុន តូ គឺជា អគ្គនាយក​ក្រុមហ៊ុន LHR Asean Inversment។ តើ​ក្រុមហ៊ុន​នេះ បង្កើត​ឡើង​​នៅ​ឆ្នាំ​ណា?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម Open Corporates ​​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ LHR Asean Inversment Co., LTD ​​បាន​ចុះ​បញ្ជី​លេខ ០០០១៥២៩៧ ​​នៅ​ថ្ងៃទី​ ១៩ ខែ​មេសា ឆ្នាំ២០០៦។ LHR Asean Inversment ជា​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មាន​កម្រិត និង​បាន​ចុះបញ្ជី​ដាក់​ទីស្នាក់ការ​កណ្តាល​នៅ​ផ្ទះ​លេខ 49CEO ផ្លូវ ១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​ពីរ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុន​ LHR Asean Inversment មាន​សាខា និងដេប៉ូ​ចែកចាយ​​ប្រេងឥន្ធនៈ រាប់រយ​កន្លែង​ នៅ​ទូទាំង​ប្រទេសកម្ពុជា។

អ្នកឧកញ៉ា ហ៊ុន តូ ដែលជាកូនប្រុសរបស់លោក ហ៊ុន ណេង និងត្រូវជាក្មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា និងនៅប្រទេស​អូស្ត្រាលី។ ក្រៅពីធ្វើជំនួញ អ្នកឧកញ៉ា ក៏តែងតែចូលរួម​ជួយការងារ​សង្គម​ជា​ច្រើន​ផង​ដែរ ដូចជា បរិច្ចាគ​ថវិកា​ជួយ​ធ្វើផ្លូវ ជួយឧបត្ថម្ភថវិកា​ដល់​សិស្សានុសិស្ស​ដែលប្រឡង​ជាប់​បាក់ឌុប និងបរិច្ចាគ​ថវិកា​ជួយ​ជន​រង​គ្រោះ​ដោយ​ធម្មជាតិ ជាដើម-ល-៕