កូនស្រីលោកជំទាវ ទ្រី ដាណា ជាប់លេខ២ ក្នុងការប្រកួតនិយាយអង់គ្លេស នៅសាលាប៊ែលធី

ជុំវិញ​ឧកញ៉ា

ដា​ណា ភីន ដែលជាកូនស្រីបង្កើត​របស់​លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ​​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ការ​ប្រកួត​ប្រជែង​និយាយ​ជា​ភាសាអង់គ្លេស ​កម្រិត​ទី​៩ (Level 9) ប្រចាំ​ឆ្នាំ​២០២២ នៅ​សាលា​ ប៊ែលធី អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា ដាណា ភីន ​​បាន​លើក​យក​ប្រធាន​បទ​អំពី “The Educational Sector is Heading to Digital Platform” ដែល​មាន​ន័យ​ថា “វិស័យអប់រំ កំពុងឆ្ពោះទៅកាន់ទម្រង់ជាឌីជីថល” ក្នុង​​ការ​ប្រកួត​ប្រជែង​និយាយ​ជា​សាធារណៈ​របស់​ខ្លួន។ ទាំងការ​និយាយ ​ទាំង​កាយវិការ ​បូក​រួម​ទាំង​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ​ ​របស់​កញ្ញា ដាណា ភីន បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ផ្តល់​ពិន្ទុ និង​ទស្សនិក​ជន ដែល​បាន​ទស្សនា​ផ្ទាល់​ មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង។

ជាមួយ​គ្នា​នេះ ឧកញ៉ា យ៉ន​ សេងហាន ​​បាន​បង្ហោះ​វីដេអូ​និយាយ​របស់​កញ្ញា ដាណា ភីន ភ្ជាប់​ជាមួយ​សារ​នៅ​លើ​ហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៨ ខែ​សីហា​នេះ​ថា៖ “សួស្ដី​បងប្អូនទាំងអស់គ្នា ស្គាល់គាត់ទេ? គាត់​ឈ្មោះ​ ដា​ណា ភីន​ ជាកូនស្រី​ ជំទាវ ទ្រី​ ដាណា! ក្នុងនាមខ្ញុំជាគ្រូអប់រំ និងជាអ្នកស្រលាញ់ការសិក្សាម្នាក់ សូមត្រេកអរនិងមោទកភាព ចំពោះក្មួយស្រីដាណាភីន​ ដែលជាក្មេងឆ្លាត​ ឧស្សាហ៍ព្យាយាម​ ទៅជាសិស្ស​ឆ្នើម​ ទោះបីរស់នៅក្នុងគំនរទ្រព្យសម្បត្តិម្តាយក៏ដោយ”។

ឧកញ៉ា យ៉ន​ សេងហាន បានបន្ត​ថា សូមកោតសរសើរដល់​ ជំទាវ​ ទ្រី​ ដាណា​ ដែលបានអប់រំកូន​បានយ៉ាង​ល្អ​ ទោះបី​លោក​ជំទាវ មានអាជីពធំ និងច្រើនយ៉ាងណាក៏ដោយ។​ នេះជាគម្រូមួយដ៏ល្អ​សំរាប់អាណា​ព្យាបាល​កូនទាំងអស់​ ទោះបីរវល់ការងារយ៉ាងណា​ ក៏ត្រូវមានពេលអប់រំណែនាំកូនដែរ។ បើយើងប្រឹង​រក​លុយបានមក​ កូនមិនល្អ​ រៀនមិនពូកែ មិនដើរតាមកន្លងធម៌​ លុយដែលរកបានមកនោះ​ ក៏គ្មានន័យសំរាប់​ជីវិតយេីងដែរ។

គួរបញ្ជាក់ថា លោកស្រី ទ្រី ដាណា ទើប​តែ​បើកសម្ពោធ ហាងពេជ្រ ដាណាទ្រី សាខាច្បារអំពៅ ថ្មីមួយទៀត​ជាផ្លូវការ កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លង​ទៅ​ថ្មីៗនេះ​ បន្ទាប់ពីហាងពេជ្ររបស់​លោកស្រី ទទួល​បាន​ជោគជ័យដ៏ធំធេង នៅសាខាធំ លើមហាវិធីឈ្នះ-ឈ្នះ ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ៕

សូមទស្សនាវីដេអូខាងក្រោម៖