TOYOTAPRIUSបើក មិនប្រយ័ត្នធ្លាក់ទឹកប្រឡាយ

ទាន់​ហេតុការណ៍
30 Shares

ភ្នំពេញ ៖ប្ដីប្រពន្ធមួយគូរបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នរេចង្កូតធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ បណ្ដាលឲ្យរងការខូចខាត កាលវេលាម៉ោង១២ និង៣០​នាទីយប់​អធ្រាត​ឈាន​ចូល​ថ្ងៃទី១១ ខែកម្ភះឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំនុចមុខអគ្គបញ្ជាការ​កងទ័ព​ជើង​គោក ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។


យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើក​រថយន្ត​TOYOTA PRIUSពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB 3929 ធ្វើដំណើរ​ក្នុងទិសដៅពីលិច​ទៅ​កើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំនុចកើតខាងលើបានរេចង្កូត​មកខាងស្តាំធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយត្រាំងទឹកមួយសន្ទុះធំតែសំណាងល្អមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុដោយមិនបង្ករឲ្យប្រជាពរដ្ឋណា​ម្នាក់រងរបួសព្រមទាំងមិនបះពាល់សម្បត្តិរដ្ឋរួចកបានឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

30 Shares