ឧកញ៉ា គីម ហ៊ាង ប្រកាសជ្រើសរើសតំណែងប្រធាន KW Cambodia ជំនួសរូបលោក

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង ស្ថាបនិក​និង​ជា​អគ្គនាយក​បុរីវិមានសំណាង ​​បាន​​ប្រកាស​ឈប់​​​​​កាន់​តួនាទី​​ធំៗ​មួយ​ចំនួន ​​ដោយ​លោក​​ចង់​ផ្តោត​​លើ​គម្រោង​ បុរី វិមាន​សំណាង ១០០% ហើយ​ក្នុង​នោះ​លោក​ឧកញ៉ា ក៏​កំពុង​​​តែ​​​ស្វែង​រក​អ្នក​មក​ជំនួស​តំណែង​របស់​លោក ធ្វើជា​ប្រធាន​​ក្រុមហ៊ុន KW Cambodia ​​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់​បុរី​លំដាប់​អភិជន​​រូប​នេះ​ បាន​​រៀបរាប់​​លើ​​ហ្វេសប៊ុក ​​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៩ ខែ​សីហា ឆ្នាំ​២០២២​នេះ​ថា ១)តួរនាទីជា CEO របស់ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត គឺលោក​នឹងឈប់ប្រើ ដោយកំពុងប្រគល់​ការងារ​ឱ្យ​​ថ្នាក់​ក្រោមបណ្តើរៗ ២)តួនាទីជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺលោក​ប្រើ​ក្នុងឆ្នាំ ២០១៥ ដល់ ២០១៨ តែប៉ុណ្ណោះ ៣)តួរនាទីជា Regional Operating Principal ឬប្រធាន KW Cambodia ក៏លោក​កំពុងរកអ្នកមកជំនួស ៤)តំណែងច្រើនពេក ការងារច្រើនពេក ល្អតែមើលទេ ៥)បុរី វិមានសំណាង គឺជាគម្រោង​អភិវឌ្ឍន៌វីឡាប្រណិត លំដាប់អភិជន ដ៏ធំបំផុតមួយ ដែលលោក​ និងភរិយា ដាក់​ទុន ១០០% ដូច្នេះលោក​ត្រូវផ្តោតលើគំរោងនេះ ១០០%។

គួរបញ្ជាក់ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងភរិយា​លោកជំទាវឧកញ៉ា គង់ សំណាង ទើប​តែ​សម្ពោធ​ការិយាល័យ​លក់ និង Showroom បុរី វិមានសំណាង ជាផ្លូវការ កាលពី​ថ្ងៃ​អាទិត្យ​ ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​មាន​អ្នក​មុខ​អ្នកការ រួម​ទាំង​អ្នក​ឧកញ៉ា និង​ឧកញ៉ា ដល់​ទៅ ១០០​រូប ក៏​បាន​ចូល​រួម​អបអរ​សាទរ​រូប​លោក​​​ផង​ដែរ៕