ចិនប្រាប់ដល់បារំាងថា កុំរើសអើង​Huawei លើការតបណ្តាញ​5G

សង្គម​និង​សេដ្ឋកិច្ច

ស្ថានទូតចិនប្រចំានៅក្នុងទីក្រុងប៉ារីស ប្រទេសបារំាងកាលពីចុងសប្តាហ៍កន្លងទៅបានជំរុញ​ឱ្យរដ្ឋាភិបាលបារំាងកុំឱ្យមានការរើសអើងប្រឆំាងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ​ខណៈដែលប្រទេសនេះកំពុងតែធ្វើការជ្រើសរើសចំពោះក្រុមហ៊ុនផ្គត់ផ្គង់​ទំាង​ឡាយសម្រាប់ដំណើរបណ្តាញទូរសព្ទចល័តបច្ចេកវិទ្យា5G ព្រោះកន្លងទៅ ប្រទេសនេះធ្លាប់បានលើកឡើងអំពីការភ័យព្រួយថាក្រុមហ៊ុនចិនអាចលើសពីភាពជាដៃគូប្រកួតប្រជែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Huawei របស់ប្រទេសចិន គឺជាក្រុមហ៊ុនផ្តល់ការផ្គត់ផ្គង់បណ្តាញតភ្ជាប់ប្រពន្ធ័ទូរគមនាគមន៍ដ៏ធំសម្បើមនៅក្នុងពិភពលោក បានក្លាយទៅជាមជ្ឈមណ្ឌលព្យុះសង្ឃរានយោបាយអន្តរជាតិ ស្របពេលដែលសហរដ្ឋអាមេរិកស្វែងរកការបញ្ចុះបញ្ចូលដល់ប្រជាជាតិ​ទំាងឡាយឱ្យមានការហាមឃាត់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយវៀរចាកពីការតបណ្តាញទូរសព្ទចល័ត។ ទីក្រុងវ៉ាស៊ីងតោនបាននិយាយថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនមួយនេះអាចជាភ្នាក់ងារគំាទ្រទ្វារក្រោយឱ្យរដ្ឋការប៉េកំាង ខណៈដែលទំាងក្រុងប៉េកំាង និង Huawei បានបដិសេធចំពោះការលើកឡើងរបស់សហរដ្ឋអាមេរិក។

ពាក់ពន្ធ័ទៅនឹងករណីនេះដែរ សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិននៅក្រុងប៉ារីសបានលើកឡើងបន្តទៀតថា ខ្លួនមានការរន្ធត់ចិត្ត និងការព្រួយបារម្ភ ទៅលើរបាយការណ៍ដោយបន្ថែមទម្ងន់លើក្រុមហ៊ុនបច្ចេកវិទ្យាចិន៕


ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស