ឧកញ៉ា លី ឃុនថៃ សម្ពោធសមាគម​ថ្មី ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​សមស្រប​ដល់​ភាគី​ពាក់ព័ន្ធ​

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យឡើងកាន់ដំណែងជាប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ខណៈដែលោក លោក​ ​លឹម​ ​តុង​ ប្រធានសមាគម បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសម្ពោធសមាគមថ្មីនេះ មានការចូលរួមពីរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ ​និង​អធិការកិច្ច​ ​លោកស្រី​ ​ម៉ែន​ ​សំ​អន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយករងក្រុមហ៊ុន OCIC ឧកញ៉ា អ៉ឹង សែ អគ្គនាយកក្រុមហ៊ុន PTC Computer Co., Ltd និងអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងឥស្សរជន ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន ប្រមាណជា ៥០០រូប កាលពី​ថ្ងៃសៅរ៍​ ​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។

ក្រៅពី​នេះ​ ​ក៏មាន​វត្តមាន​លោក​ ​ជា​ ​សឿន​ ​អនុប្រធានសមាគម​ស​ម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ ​លោកស្រី​ J​e​nn​y​ ​An​n​e​ ​H​i​c​key​ ​អនុប្រធាន​កម្មវិធី​ ​I​L​O-B​F​C ​និង​វត្តមាន​តំណាង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ​រួម​ទាំង​សមាគម​អាជីវកម្ម​ជាង​ 20 ​សភា​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ដៃគូ​ផ្សេងៗ​ជាច្រើន​ទៀត​។​

ប្រធានកិត្តិយសសមាគម​ C​T​L​A​ ​ឧកញ៉ា​ ​លី​ ​ឃុន​ថៃ​ ​បាន​លើកឡើង​ថា​៖​ ​«​ដោយសារ​ការ​កើន​ឡើង​នៃ​ចំនួន​រោងចក្រ​តូច​ ​និង​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​តម្រូវ​ការ​បង្កើត​ឯករាជ្យ​ភាព​នៃ​វិ​ស័យ​​ផលិតកម្ម​នៃ​ផលិតផល​នីមួយៗ​មានការ​កើន​ឡើង​ ​ដូច្នេះ​ ​ចាំបាច់​បំផុត​ក្នុង​ការ​បង្កើត​សមាគម​នេះ​ឡើង​ឱ្យ​បាន​ទាន់ពេល​វេលា​ ​ដើម្បី​ផ្តោត​លើ​ផលិតផល​នីមួយៗ​ប្រកបដោយ​ប្រសិទ្ធ​ភាព»​។

​បើតាមលោកឧកញ៉ា​ C​T​L​A​ ​នឹង​បម្រើ​ជា​វេទិកា​រួម​សម្រាប់​សមាជិក​ទាំងអស់​ ​ក្នុង​ការ​ផ្តល់​គំនិត​ ​និង​សម្របសម្រួល​ការ​ទំនាក់ទំនង​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​សមស្រប​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ដើម្បី​ផលប្រយោជន៍​ជា​រួម​ ​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ប្រធាន​សមាគម C​T​L​A​ ​លោក​ លឹម តុង បានលើកឡើងដែរថា គោលបំណង​នៃ​សមាគម​នេះ​ ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិ​យោគិន​ ​សម្របសម្រួល​បង្កើត​រោងចក្រ​ ​និង​ផ្តល់​ឱកាស​ការងារ​ដល់​កម្មករ​នៅ​កម្ពុជា​ ​ជាពិសេស​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​។​

​លោក​ ​លឹម តុង ​សង្កត់ធ្ងន់​ថា​ ​សមាគម​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ ​ក្នុង​ការ​បង្ហាញ​ ​និង​ណែនាំ​ដល់​រោងចក្រ​សមាជិក​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​តម្រូវ​ការ​របស់​ ​I​L​O-B​F​C ​ក្នុង​ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ ​ដើម្បី​រក្សា​ផលប្រយោជន៍​ទាំង​និយោជក​ ​និង​កម្មករ​ ​និង​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​៕