អ្នកជំនាញ ៖ ខុនដូត​ម្លៃម​ធ្យម​អាច​មាន​​ទី​ផ្សារខ្ពស់​នៅឆ្នាំ ២០២០

សង្គម​និង​សេដ្ឋកិច្ច
18 Shares

កាលពី​​ឆ្នាំ​២០១៩​ ទីផ្សារ​ខុន​ដូ​ នៅ​កម្ពុជា​ហាក់​បានកើនឡើង​យ៉ាង​សន្ធឹក​សន្ធាប់​ ដែល​សុទ្ធសឹងតែ​ជា​គម្រោង​យក្ស​ ប៉ុន្តែ​ក្នុង​នោះ​ក៏​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ​ ពី​ការ​ផ្គត់ផ្គង់​ខុន​ដូ​តម្លៃ​ខ្ពស់​ មក​ជា​ការ​ផ្គត់ផ្គង់​តម្លៃ​សមរម្យ​ដូច​បុរី​តម្លៃ​ខ្ពស់​ មក​ជា​បុរី​តម្លៃ​សមរម្យ​ដែរ​។

ទន្ទឹមគ្នានេះ អ្នកជំនាញផ្នែក​អចលនទ្រព្យនៅកម្ពុជា ក៏បានអះអាងថា ​ខុន​ដូ​តម្លៃ​សមរម្យ កំពុងមានការទាក់ទាញ និងកាន់​តែត្រួវប៉ាន់ខ្លាំងពីទីផ្សារក្នុងស្រុក។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ការ​វិនិយោគ​លើ​ទីផ្សារ​ខុន​ដូ​ ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម​ ពួកគេ​អាច​ទទួល​បាន​ជោគជ័យ​ ដោយសារ​ប្រជាជន​ក្នុង​ស្រុក​អាច​មានលទ្ធភាព​ទិញ​នៅបាន​ ហើយ​និន្នាការ​ប្រជាជន​ក្នុង​ស្រុក​ ដែល​ទិញ​ខុន​ដូ​ ក៏​មានការ​កើនឡើង​ផង​ដែរ ​ខណៈ​ដែល​ប្រជាជន​កម្ពុជា​វ័យក្មេង​ភាគច្រើន​ ចាប់ផ្តើម​ចង់​រស់នៅ​ក្នុង​ជីវិត​បែប​ឯករាជ្យ​ និង​ម្យ៉ាង​ បញ្ហា​ចម្ងាយផ្លូវ​ និង​បញ្ហា​កកស្ទះ​ចរាចរណ៍​ខ្លាំង​នៅក្នុង​ទីក្រុង​ ក៏​ជា​មូលហេតុ​មួយ​ផង​ដែរ​។

ចំណែក លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើង​ដែរថា នៅក្នុងឆ្នាំ២០១៩ ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី ១,២០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមាន​តម្លៃពី ១,៥០០ ទៅ ២,៥០០ ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី ៣,០០០ ​ដុល្លារ/ម៉ែត្រការ៉េ។

បើយោងតាមរបាយការណ៍របស់ CBRE Cambodia ឆ្នាំ២០២០ នេះវិញ CBRE Cambo​dia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង ​៥៥ ភាគរយ​ ក្នុងនោះ ​​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ (affordable) ​មានភាពទាក់ទាញខ្លាំងជាងគេក្នុងចំណោម​អតិថិជន​ក្នុង​ស្រុក​៕ អត្ថបទ៖ សិរីកា

អ្នកជំនាញ ៖ ខុនដូត​ម្លៃម​ធ្យម​អាច​មាន​​ទី​ផ្សារខ្ពស់​នៅឆ្នាំ ២០២០
18 Shares