អូស្រ្តាលី ផ្តល់​ថវិ​កា​ចំនួ​ន​១០​​លាន​ដុ​ល្លារ ដើម្បី​បោស​សម្អាតមីន នៅ​​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
8 Shares

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បានសម្រេចផ្តល់ថវិកាចំនួន​១០លាន​ដុល្លារអាម៉េរិក​បន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ ដល់កម្ពុជាសម្រាប់ការបោស​សម្អាត​គ្រាប់មីន ដើម្បីធ្វើយ៉ាងណាឱ្យការ​ដោះមីន សម្រេចបានតាមផែនការរបស់រាជរដ្ឋាភិ​បាល​កម្ពុជា។ នេះជាការប្រកាសរបស់លោក Pablo Chiho Kang  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេស អូស្រ្តាលី​ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារ​ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កាលពីរសៀលថ្ងៃទី ១១ ខែកុម្ភៈ ២០២០។

នៅក្នុងជំនួបនេះដែរ លោក Pablo Chiho Kang   បានបង្ហាញពីទំហំពាណិជ្ជកម្មរបស់​អូស្រ្តាលីមកកម្ពុជា ដែលគិតមកដល់ពេលនេះ បានកើនឡើងរហូតដល់ទៅជិត៦០០​លាន​ដុល្លារ​អាម៉េរិក ខណៈដែលប៉ុន្មានឆ្នាំមុននេះ មានមិនដល់៤០លានដុល្លារផង​នោះ។ ក្រៅពី​នេះ លំហូរនៃភ្ញៀវទេសចរអូស្រ្តាលីមកកម្ពុជាគឺបានកើន​ប្រមាណជាង​២២ម៉ឺននាក់​ក្នុងឆ្នាំ​កន្លងទៅផងដែរ។

ចំពោះសិស្ស និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅអូស្រ្តាលី គិតមក​ដល់​ឆ្នាំនេះ មានប្រមាណជាង៣,០០០នាក់ហើយ៕ 

អូស្រ្តាលី ផ្តល់​ថវិ​កា​ចំនួ​ន​១០​​លាន​ដុ​ល្លារ ដើម្បី​បោស​សម្អាតមីន នៅ​​កម្ពុជា
8 Shares