បណ្ឌិត គីម ហ៊ាង អត់ EBA កម្ពុជា អាច​អនុវត្តន៍​៣​ចំណុច​នេះ នឹង​ប្រសើរ​​​ឡើង​វិញ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
430 Shares

គណៈកម្មការ​អឺរ៉ុប​ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​នេះ​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA​ គិត​ជា​ទឹក​ប្រាក់​ជាង​ ១ពាន់​លាន​ដុល្លារ​ (១,៣ ពាន់លាន ឬ ១ពាន់លានអឺរ៉ូ)។ ករណី​សម្រេច​​ដក​ EBA ពី​ប្រទេស​កម្ពុជា​នេះ គឺប្រទេស និងប្រជាជនកម្ពុជាត្រូវខាតច្រើន ទាំងលុយកាក និងកិត្តិយសជាមួយប្រទេសនៅសហគមន៌អឺរ៉ុប និងពិភពលោក តែវាក៏អាចល្អចំពោះកម្ពុជា បើសិនជា ៖

1. ប្រជាជនកម្ពុជាត្រូវតែឈប់ ឬកាត់បន្ថយទម្លាប់ស្តីបន្ទោសគ្នា គិតអវិជ្ជមាន កាច់ត្រួយដាក់ជី ចូល​ចិត្ត​ខ្លាំងតែជាមួយគ្នាឯង ដោយងាកទៅខំប្រឹងរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន និងពិភពលោក!


2. មន្រ្តីរាជការខ្មែរ ដែលបើកប្រាក់ខែពីរដ្ឋ តាមការបង់ពន្ធរបស់រាស្រ្ត ត្រូវធ្វើការបំរើរាស្រ្តពិតៗ! បើ​ជាចៅហ្វាយ​ខេត្ត គឺ​ត្រូវធ្វើការងារគ្រប់យ៉ាងដើម្បីធានាសុវត្តិភាព និងសន្តិសុខដល់ប្រជាជនក្នុងខេត្ត ព្រមទាំងធ្វើការងារជាច្រើនទៀតដើម្បីអោយប្រជាជនរបស់ខ្លួនរស់នៅ ធ្វើការ រកស៊ី​មានបាន និង​មាន​​ជីវភាពធូធារ​ទាំងអស់គ្នា! បើជារដ្ឋមន្រ្តី ក្រសួងកសិកម្ម គឺត្រូវធ្វើរឿងគ្រប់យ៉ាងដើម្បីធានាថា កសិករមានទឹកគ្រប់គ្រាន់ដើម្បីធ្វើកសិកម្ម មានពូជ ជី និងបច្ចេកទេសគ្រប់គ្រាន់ដើម្បីផ្តល់ និង​បង្រៀន​ដល់​កសិករ ពិសេសត្រូវចេះរកទីផ្សារនៅបរទេស​ដើម្បីអោយកសិករលក់កសិផលបាន​តម្លៃសមរម្យ!


3. រាជរដ្ឋាភិបាលគួរតែផ្តល់ឱកាសអោយទូលំទូលាយជាងនេះ ដើម្បីអោយបញ្ញាវន្ត័វ័យក្មេងកម្ពុជា ដែល​មានសមត្ថភាព សុឆន្ទះ និងគំនិតជាតិនិយមបានកាន់តួនាទីសំខាន់ៗ ដើម្បីអោយពួកគាត់​ទៅ​ប្រកួត​ប្រជែងជាមួយអាស៊ាន និងពិភពលោក ដើម្បីនាំផលប្រយោជន៌ជួនសង្គម និងប្រទេសជាតិ បើទោះបីជាពួកគាត់មាន ឬគ្មានប្រវត្តិចេញពីក្រុមគ្រួសារ នៃអ្នកតស៊ូ ឬដឹកនាំក៏ដោយ!អ្វីៗដើម្បីការរីកចំរើន​ប្រកប​ដោយនិរន្តភាពនៃកម្ពុជា!៕


ដោយ៖ បណ្ឌិត គីម ហ៊ាង

430 Shares