សម្ដេចព្រះសង្ឃនាយករង ចំនួន​៣ព្រះ​អង្គ ត្រូវបានបង្គាប់តម្លើង និងតែងតាំងជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើង និងតែងតាំងព្រះឋានៈ សម្ដេចព្រះសង្ឃ នៃ​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រកម្ពុជា ចំនួន០៣ព្រះសង្ឃ។ សម្ដេចព្រះសង្ឃទាំង ៣ព្រះអង្គ​នោះ​រួម​មាន៖

ទី១-សម្ដេចព្រះពោធិ៍វង្ស អំ លីមហេង ឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី១

ទី២-សម្ដេចព្រះវ័នរ័ត ណយ ច្រឹក ឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី២

ទី៣-សម្ដេចព្រះឧត្តមវង្សា មួង រ៉ា ឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី៣

Loading...