ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាកំពូលខ្សែប្រយុទ្ធលេខ១០ របស់ក្រុម Khmer United បានស៊ុតហែតទ្រីក (៣គ្រាប់ម្នាក់ឯង) ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពាក់កណ្តាលអាជីព KW Cambodia League 2022 ទល់នឹងក្រុម Sena Angkor FC នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក កាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។
គ្រាប់បាល់ទាំង៣គ្រាប់ របស់លោកឧកញ៉ា ម្ចាស់បុរី លំដាប់អភិជន វិមានសំណាង និងជាប្រធានក្រុម Khmer United រូបនេះ គឺធ្វើបានតាមរយៈការស៊ុតជើងស្តាំចំនួន ២គ្រាប់ និងការស៊ុតជើងឆ្វេង ចំនួន ១គ្រាប់ ដោយសរុបបានចំនួន ៣គ្រាប់ រួមចំណែកជួយឱ្យក្រុមរបស់លោក ឈ្នះក្រុម Sena Angkor FC សរុបក្នុងលទ្ធផល ១៣ ទល់នឹង ១ ។ ឆ្លងកាត់៣ប្រកួតមកនេះ ក្រុម Khmer United របស់លោកឧកញ៉ា គីម ហ៊ាង មិនទាន់ស្គាល់ពាក្យថាចាញ់ ឬស្មើនោះទេ ពោលគឺឈ្នះ១០០% ទាំង៣ប្រកួត និងកំពុងឈរកំពូលតារាងពូល B ។
ពានរង្វាន់បាល់ទាត់ KW Cambodia League ត្រូវបានបង្កើតឡើងដោយ ឧកញ៉ា គីម ហ៊ាង តាំងពីឆ្នាំ២០១២ ហើយឆ្នាំនេះជារដូវកាលទី១០ហើយ ដោយមានក្រុមចូលរួមប្រកួត ១៨ក្រុម និងមានកីឡាករចូលរួមប្រកួតសរុបជាង ៥០០នាក់ ពិសេសមានកីឡាករបរទេសចំរុះជាតិសាសន៍ជិត ២០០នាក់ចូលរួមប្រកួត ១១សប្តាហ៍។ ការប្រកួតត្រូវបានបែងចែកជាពីរពូល គឺពូល A មាន ៩ក្រុម និងពូល B មាន៩ក្រុម ហើយក្រុមដែលឈ្នះពាន នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ១ម៉ឺនដុល្លារ រួមជាមួយនឹងមេដាយមាស និងពានរង្វាន់ផងដែរ។
KW Cambodia League ប្រចាំឆ្នាំ២០២២នេះ នាំមកជូនដោយ៖ បុរី វិមានសំណាង Borey Vimean Samnang ជាលំនៅឋានបែបអភិជន, បុរី ខេអេស រ៉េស៊ីដេន Borey KS Residence ស្ថិតលើផ្លូវជាតិលេខ១ ១៥នាទីពីច្បារអំពៅ និងក្រុមហ៊ុនអចលនទ្រព្យ Keller Williams Cambodia ដែលជាក្រុមហ៊ុនអាមេរិកលេខ១ ក្នុងការទិញលក់អចលនទ្រព្យ ដោយមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស ជាអ្នកឧបត្ថម្ភនិងគាំទ្រផ្ដាច់មុខ។