ឧកញ៉ា ​ម៉ុង ​ឬទ្ធី៖ ផ្លែ​ស្វា​យ​កែវ​រ​មៀ​​ត​ជាង​៧​៣ម៉ឺនគីឡូក្រាម ត្រៀ​ម​នាំចេញទៅ​​កា​ន់ទីផ្សារ​បា​រាំង និងរុស្សី

ជុំវិញ​ឧកញ៉ា
27 Shares

ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រ​មូលរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀត ដើម្បីនាំចេញទៅ​កាន់ប្រទេសបារាំង និងប្រទេស​រុស្សីឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី។

លោកឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងបន្តថា ផ្លែស្វាយកែវរមៀត ដែលនឹងនាំចេញទៅ​កាន់ប្រទេសបារាំងនេះ គឺជាជើងទី១៧ និងប្រទេសរុស្សីជាជើងទី ១០ ក្នុងឆ្នាំ២០១៩​-២០២០។ លោក​ឧកញ៉ាបន្តថា  ទំនិញទាំងអស់នេះ នឹងត្រូវបញ្ជូនតាមជើងយន្តហោះ QATAR ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី មានចំនួន ២,០៤៧គីឡូក្រាម  និងប្រទេសបារាំង មានចំនួន ២,៦១៣.៩៦គីឡូ ផ្លែស្វាយដែលបាននាំចេញសរុប មានចំនួន ២៧ជើង ស្មើរនិងជាង៧៣ម៉ឺនគីឡូក្រាម(៧៣,២០០.៣៤ គីឡូក្រាម)។

ជាមួយគ្នានេះដែរ លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានបញ្ជាក់ថា ប្រសិនបើ បងប្អូនកសិករ​យើង មានផ្លែស្វាយកែវរមៀតដែលចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់​លក់សូមទំនាក់ទំនងលេខទូរសព្ទ័  ០៩៨​ ៨៨៨ ៧២៧ និង​ ០៩៨ ៨៨៨ ២៦៤។

ពាក់ព័ន្ធនឹងផ្លែស្វាយនេះដែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍កាលពី​ពេលថ្មីៗនេះថា «ផ្លែស្វាយកម្ពុជា មិនអន់ជាងផ្លែស្វាយរបស់ប្រទេសអាស៊ានទេ អីចឹងប្រភពទីផ្សារ​ដែលយើងនាំមកកូរ៉េ វាក៏ជាផ្នែកមួយនៃ​ការជំរុញការដាំដុះ​នៅប្រទេស​កម្ពុជា ហើយយើងកំពុងស្វែងរកឱកាស ក្នុងការនាំចេញនូវមុខ​ទំ​និញផ្សេងៗថែមទៀត»។

សូមជម្រាបថា កម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំ​លើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា។

របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំ​ចេញ​ផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន៕ អត្ថបទ៖ សិរីការ

27 Shares