ឧកញ៉ា ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអ៊ីស្តេត ឌីវេឡុបភើរ ឯ.ក សម្រេចតែងតាំងលោក ទិត្យពៅពិសាល មកកាន់តំណែងថ្មីជាអ្នកគ្រប់គ្រងទូទៅ ឬ General Manager នៃក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអ៊ីស្តេត ដែលកំពុងវិនិយោគគម្រោងយ៉ាងសកម្មក្នុងទឹកដីខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងលើទំព័រហ្វេសប៊ុកឧកញ៉ា ខេមរៈ សិរីមន្ត នៅថ្ងៃទី១៧ សីហា។
លោក ទិត្យ ពៅវិសាល គឺជាអតីតសិស្សវិទ្យាល័យ ឌីប៉ុកក្តីល្វា ភូមិធ្លក ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងត្រូវជាប្អូនថ្លៃឧកញ៉ា ខេមរៈ សិរីមន្ត គឺលោកស្រី ខែម ស្រីពេជ្រ ជាភ្នាក់ងារអចលនទ្រព្យមួយរូបផងដែរ។ នេះបើតាមប្រភព ប្រាប់សារព័ត៌មានឧកញ៉ាញូស៍។
សូមជម្រាបជូនដែរ ក្រុមហ៊ុន ឧកញ៉ា ខេមរៈ សិរីមន្ត ទើបចាប់ផ្តើមដំណើរការអាជីវកម្មប៉ុណ្ណោះ ប៉ុន្តែបើមើលសកម្មភាពវិនិយោគ និងសន្ទុះគាំទ្រ ឃើញថាកំពុងបោះជំហានទៅរកភាពជោគជ័យតាមផែនការដែលបានកំណត់ទុកក្នុងចក្ខុវិស័យ៕