បណ្ឌិត តាន់ មុនីវណ្ណ សរសើរអ្នកឧកញ៉ា លី ហួរ រឿងម្យ៉ាង ថាគ្មាននរណាអាចធ្វើដូច

ជុំវិញ​ឧកញ៉ា

បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានសរសើរចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​ដ៏​ប៉ិន​ប្រសព្វ​របស់​​​អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ​ក្រុមហ៊ុន លី ហួរ គ្រុប ​​​ចំពោះ​​របៀបរបប​គ្រប់គ្រង​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​របស់​លោក ដែល​ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​​អាច​ធ្វើ​ដូច​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប

​លោកបណ្ឌិត តាន់ មុនីវណ្ណ ដែលជាកូនប្រសារ​របស់​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​​បាន​លើក​ឡើង​ក្នុង​កម្មវិធី Annual Big Event កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ​​ថា​ លោក​ចាត់​ទុក​អ្នកឧកញ៉ា លី ហួរ ជា​​និមិត្ត​រូប (Role Model) ម្នាក់ ​​សម្រាប់​លោក។ លោកបណ្ឌិត​ បន្ត​ថា ​​ពេល​ដែល​បុគ្គលិក​​ល្អ​​លាឈប់ អ្នកឧកញ៉ា លី ហួរ បែ​ជា​ជប់​លៀង​​ឱ្យ និង​ជូន​ផ្ទះ​មួយ​ល្វែង​ថែម​ទៀត ដែល​ចំណុច​នេះ សូម្បី​លោក​ក៏​ធ្វើ​មិន​បាន​ដែរ។

​​​អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ​ក្រុមហ៊ុន លី ហួរ គ្រុប

“ខ្ញុំចាត់ទុក​អ្នកឧកញ៉ា លី ហួរ ជា Role Model ម្នាក់។ ពេល​ដែល​បុគ្គលិក​​ល្អ​របស់​គាត់​កាន់​​ផ្នែក​ហិរញ្ញវត្ថុ​លា​ឈប់ ​គាត់​ជប់​លៀង​ឱ្យ​ គាត់​ផ្តាំ​​ថា ប្អូន​ពេល​ប្អូន​ចេញ​ទៅ​កន្លែង​ផ្សេង ប្អូន​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ​​ទៀត។ ចំណុច​នេះ ខ្ញុំ​ចង់​ស្រក់​ទឹកភ្នែក ខ្ញុំ​មិន​ដែល​ជួប​ថ្នាក់​ដឹកនាំ​ណា​ ធ្វើ​ល្អ​បែប​នេះ​ទេ ​សូម្បី​ខ្ញុំ​ក៏​ធ្វើ​មិន​បាន​ដែរ ព្រោះ​នៅ​ពេល​បុគ្គលិក​ល្អ​ចេញ យើង​ភាគ​ច្រើន​តែង​តែ​ខឹង ឬ​អន់​ចិត្ត។ លោក​​បន្ត​ថា ប្អូន​ចេញ​ទៅ ត្រូវ​ធ្វើ​ឱ្យ​ល្អ​ជាង​នេះ​ទៀត បើ​ប្អូន​ធ្វើ​ល្អ នោះ​ជា​កិត្តិយស​របស់​ក្រុមហ៊ុន លី ហួរ ព្រោះ​បាន​បណ្តុះ​បណ្តាល​មនុស្ស​បាន​ល្អ។ លើស​ពី​នោះ គាត់​បាន​ហៅ​កូន​ស្រី​គាត់..សុភារី (ឧកញ៉ា លី សុភារី) កូន​យក​សោរ​ផ្ទះ​មក..គាត់​ឱ្យ​ផ្ទះ​មួយ​ល្វែង​ថែម​ទៀត​ ជាង​១០​ម៉ឺន​ដុល្លារ។ ពិត​ជា​អស្ចារ្យ​ណាស់ ខ្ញុំ​ពិត​ជា​មិន​ដែល​ធ្លាប់​ជួប​មែន”។ បណ្ឌិត តាន់ មុនីវណ្ណ បាន​បន្ថែម។

ទង្វើខាង​លើ​នេះ បណ្ឌិត តាន់ មុនីវណ្ណ ​​យល់​ថា​នេះ​ហើយ​ ដែល​ហៅ​ថា “ទុក​ទៅ..កំពង់នៅ​”។ នេះ​ហើយ​ជា​ចំណុច​ដែល​យើង​គួរ​​ធ្វើ​តាម ​​បាន​ន័យ​ថា​ ទង្វើ​របស់​ថ្នាក់​ដឹក​នាំ​របៀប​នេះ​ គឺ​ធ្វើ​ឱ្យ​​​អ្នក​ដែល​នៅ​ជាមួយ​ក្រុមហ៊ុន​បន្ត​ ​​គឺ​កាន់​តែ​មាន​ជំនឿ​ចិត្ត​លើ​ថ្នាក់​ដឹក​នាំ​មួយ​កម្រិត​ថែម​ទៀត ហើយ​ចំណុច​នេះ ក៏​ជា​ចំណុច​ដែល​លោក​​រៀនសូត្រ​តាម។

​សូមជម្រាបជូនថា ​​អ្នកឧកញ៉ា លី ហួរ ជាមហាសេដ្ឋីមួយរូប​នៅកម្ពុជា ​​​​ដែល​​កាន់​កាប់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​ដូចជា ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោង​នៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់​ទិញ​រថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ, ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពី​អាហ្គ្រូ​ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី​ និងធនាគារ SBI លី ហួរ ជាដើម៕