ឃើញ​គម្រោង​ធំ ៣ ទើប​ដឹង​ថា​ជប៉ុន កំពុង​បោះទុន​រយលានដុល្លារ​វិនិយោគ​នៅប្រទេស​កម្ពុជា

អាជីវកម្ម

ជប៉ុនជា​ប្រទេស​មហាអំណាចសេដ្ឋកិច្ច​ធំ​មួយ​នៅ​អាស៊ី និង​លើ​ពិភពលោក។ ប្រទេស​ជាច្រើន​តែងតែ​ចង់​បាន​ការ​វិនិយោគ​ពី​ប្រទេស​យក្សប្រជុំកោះនេះ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​ឡែក ​មួយរយៈចុងក្រោយ​នេះឃើញ​ថា​​អ្នក​វិនិយោគ​ជប៉ុន ចាប់ផ្តើម​ដាក់​គោលដៅ​ប្រទេស​កម្ពុជា​​លើ​គម្រោង​បោះទុនវិនិយោគ​រាប់រយលាន​ដុល្លារ​លើ​គម្រោង​ផ្នែក​​ឧស្សាហកម្ម អលចលនទ្រព្យ​ និង​វិស័យ​ផ្សេងៗ​​ជាច្រើន​ទៀត។

AEON

ក្រុមហ៊ុន AEON ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន កំពុងធ្វើ​ជំនួញលើ​វិស័យ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​ ​ដូចជា ១៖ AEON MALL (CAMBODIA) CO., LTD ២៖ AEON (CAMBODIA) CO., LTD ៣៖ AEON SPECIALIZED BANK (CAMBODIA) PLC ​។

គេ​ស្គាល់​ក្រុមហ៊ុន​អ៊ីអន​ តាម​រយៈ​គម្រោង​ផ្សារ​អ៉ីអន ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយនៅ​កម្ពុជា។ ក្រៅ​ពីផ្សារ​ទំនើប​អ៊ីនអន​ទាំង​ពីរ​សាខា​កំពុង​ដំណើរការទទួល​បានជោគជ័យ​ហួស​ការរំពឹងទុក ក្រុមហ៊ុន​​កំពុង​ពង្រីក​ផ្សារ​ដ៏​ធំមួយទៀត​នៅ​ខាងត្បូង​រាជធានី​ភ្នំំពេញ ដែលនឹង​​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ នេះ។

ក្រៅពីនេះ​ក្រុមហ៊ុនអ៉ីអន ក៏​មាន​ជំនួញជាច្រើនទៀតដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ)។

Minebea

ក្រុមហ៊ុនមីនីបៀ ដែលជាក្រុមហ៊ុនឧស្សាហកម្ម​ដ៏ធំរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។

ក្រៅពីនេះ ក្រុមហ៊ុនបាន​ផលិតអំពូល LED ដែល​បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​ប្រមាណ ១ លានដុល្លារក្នុង១ឆ្នាំ។ រហូត​មក​ដល់​ពេលនេះ ក្រុមហ៊ុនបានបញ្ចេញ​ទុនវិនិយោគ​ជាង ៤០០លានដុល្លារអាមេរិក ដែល​បង្កើត​ការងារដល់​ពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។

លំនៅដ្ឋាន​អារ៉ាខាវ៉ា

ជា​ក្រុមហ៊ុនអចលទ្រព្យបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនជប៉ុន ដែល​កំពុងអភិវឌ្ឍគម្រោងលំនៅឋាន​អារ៉ាខាវ៉ា​នៅ​តំបន់ទឹកថ្លា​ ក្នុង​ខណ្ឌ​សែន​សុខ ខាងក្រោយ​មន្ទីរពេទ្យ​រ៉ូ​យា​ល់​ភ្នំពេញ​​។

អារ៉ាខាវ៉ាសាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​មាន​ទម្រង់​ជា​អគា​ស្នាក់នៅ​រួម ឬ​ខុន​ដូ ដែល​បាន​បោះទុន​វិនិយោគ​ជាង ៧០​ លាន​ដុល្លារ សាងសង់​លើ​ផ្ទៃដី​ជាង ១,៣ ហិកតា៕