ថ្ងៃទី២៤ សីហា ២០២៣ ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងសាងសង់ វិមានសំណាងថោន តម្លៃជាង ៥០០លានដុល្លារ

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី២៣ សីហា ឆ្នាំ២០២២នេះ ម្ចាស់គម្រោងលំនៅឋានអភិជនបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសកំណត់យកថ្ងៃទី២៤ ខែសីហា ឆ្នាំក្រោយ ថានឹងចាប់ផ្ដើមសាងសង់គម្រោង វិមានសំណាងថោន (Vimean Samnang Town) ជាផ្លូវការ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់លោកឧកញ៉ាបណ្ឌិតផ្ទាល់។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិមានសំណាងថោន (Vimean Samnang Town) ដែលមានតម្លៃវិនិយោគដល់ទៅជាង ៥០០លានដុល្លារ ហើយបានកំណត់ថ្ងៃត្រៀមបុកគ្រឹះសាងសង់យ៉ាងច្បាស់លាស់ នាថ្ងៃព្រហស្បត៌ ២៤ សីហា ២០២៣ នោះនឹងមានសាងសង់ដូចជា៖

1. ផ្ទះអាជីវកម្ម វីឡាព្រីង វីឡាឃ្វីន និងវីឡាឃីង!

2. ខុនដូ ផ្សារទំនើប សាលារៀន សណ្ឋាគារ មន្ទីរពេទ្យ អគារការិយាល័យ កន្លែងរៀបចំជប់លៀង អាពាហ៌ពិពាហ៌ និងសាលប្រជុំ!

3. គំរោងនេះតម្លៃប្រហែល ៥០០លានដុល្លារ ត្រូវការពេល៦ឆ្នាំដើម្បីលក់អស់ និង ៩ឆ្នាំដើម្បីសង់បញ្ចប់!

4. អាចផ្តល់ការងាររាប់ពាន់កន្លែងដល់ប្រជាជនកម្ពុជា ពន្ធគ្រប់ប្រភេទ រាប់សិបលានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា មុខរបររាប់រយដល់អ្នករស់នៅក្នុងសហគមន៌ ហើយក៏ជាលំនៅដ្ឋានដល់ប្រជាជនរាប់ម៉ឺននាក់!

ទន្ទឹមនឹងការប្រកាសត្រៀមអភិវឌ្ឍន៍គម្រោង សហគមន៍ខុនដូ តម្លៃជាងពាក់កណ្ដាលពាន់លានដុល្លារនេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានប្រកាសស្វាគមន៍អ្នកវិនិយោគិនទាំងឡាយណា ដែលចាប់អារម្មណ៍ និងមានទុនក៏អាចសហការជាមួយលោកបានផងដែរ។

ម្ចាស់បុរី វិមានសំណាង រូបនេះ បញ្ជាក់ថា៖ “យើងខ្ញុំមានពេល ៦ខែ ដើម្បីស្វែងរកមនុស្សពី ១០ ទៅ ១៨នាក់ ដែលអាចចូលហ៊ុនបាន ចាប់ពី ១លានដុល្លារឡើងទៅ!”។