ប្រើទុនជាង​១០ម៉ឺន​ដុល្លារ ពែកមី ទទួល​សិទ្ធិ​ផ្ដាច់មុខ​លើ​មុខ​ជំនួញ​ធំ​មួយ ពី​ឧកញ៉ា​ល្បី​ឈ្មោះ​ម្នាក់

កម្សាន្ត ជុំវិញ​ឧកញ៉ា
387 Shares

បន្ទាប់​ពី​មាន​ទំនាក់ទំនង​​កាត់​តែ​ជិតស្និទ្ធ​ជា​មួយ ឧកញ៉ា​ល្បី​ឈ្មោះ​ម្នាក់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន នាំ​ចូល​ផ្ដាច់​មុខ​ស្រាបៀ​Iceberg Beer​ចូល​ក្នុង​កម្ពុជា តារា​កំប្លែង នាយ​ពែកមី ត្រូវ​បាន​លោក​ឧកញ៉ា​ល្បី​ឈ្មោះ​រូប​នោះ ផ្ដល់​សិទ្ធិ ចែក​ចាយ ផលិតផល​ស្រាបៀ​នេះ ផ្ដាច់​មុខ​នៅ ខេត្ត ស្វាយ​រៀង​តែ​ម្ដង ដោយ​មុខ​ជំនួញ​មួយ​នេះ តារា​កំប្លែង​រូប​នេះ ប្រើ​ទុនជាង​១០​ម៉ឺន​ដុល្លារ​ឡើយ ក្នុង​ការ​វិនិយោគ។

ក្នុង​ពិធី​ជួបជុំ​អ្នកជំនួញ​រាប់​រយ​នាក់ របស់​​​តំណាង​ចែកចាយស្រាបៀរ Iceberg ទូទាំង​ប្រទេស​កាល​រាត្រី​ ​ថ្ងៃ​ទី​១៦​ខែ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល​តារាកំប្លែងល្បី នាយ ពែកមី​បាន ផ្ដល់​បទសម្ភាសន៍​ជា​មួយ​បណ្តាញផ្សព្វផ្សាយថា​ សម្រាប់​ស្រាបៀ Iceberg លោក មិន​មែន​​មាន​វត្តមាន​ត្រឹមតែ ជា​តារា​ផ្សព្វផ្សាយឲ្យ Iceberg ប៉ុណ្ណោះ​ទេ ជា​មួយ​មុខ​ជំនួញ​នេះ លោក​ ​បាន​ចំណាយ​ទុន​រហូត​ដល់ទៅជាង១០ម៉ឺដុល្លារ នាំស្រាបៀរនេះទៅ​លក់​ផ្តាច​មុខ​នៅ​ខេត្ត ស្វាយរៀង​។



ការ​សម្រេច​បោះ​ទុន​លើ​មុខ​ជំនួញ ស្រាបៀ​ដែល​​នាំ​ចូល​មក​ពី​ប្រទេស​សាំងហ្គាពួរ នេះ ក៏​ព្រោះ​តែ​លោក​មើល​ឃើញ​ថា ស្រាបៀ​មួយ​នេះ​កំពុងតែ​ពេញ​និយម ដោយ​ឃើញ​ឱកាស​ចំណេញ​ច្រើន នា​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា អនាគត គួប​ផ្សំ​លោក​ស្គាល់​ថៅកែ​​​ក្រុមហ៊ុន នាំ​ចូល​ផ្ដាច់​មុខ​ស្រាបៀ​Iceberg Beer​ចូល​ក្នុង​កម្ពុជា​ផង​នោះ ក៏​សម្រេច​សុំ​សិទ្ធិ​ផ្ដេច​មុខ​ក្នុង​ខេត្ត ស្វាយរៀង​តែ​ម្ដង ។ ពែក​មី និយាយ​ថា ទាន់​ឧកាស​ កម្លាំង​នៅ​មាន ត្រូវ​តែ​ខំ​ប្រឹង​រកស៊ី ដើម្បី​បង្ការ​ពេល​ចាស់​ទៅ ឬ អាជីព​សិល្បៈ ប្រើ​ការ​លែង​កើត មាន​ទ្រព្យ​សល់​ច្រើន កូន​ចៅ​រស់​នៅ​ស្រួល។

លោក​ ប៉ុល វិបុល អនាគត​ស្វាមី​អ្នក​នាង ម៉ាក សែន​សូនីតា ដែល​ជា​ប្រធាន​គ្រប់គ្រង​ធំ​មួយ​លើ ជំនួញ​​នេះ បាន​ឲ្យ​ដឹង​ថា ​Iceberg ចាប់​កំណើតលើទឹកដីព្រះរាជាណាចក្រកម្ពុជា មានអាយុកាលមួយ​ឆ្នាំ ដោយ​នៅ​ថ្ងៃ​នេះ​ជា​ថ្ងៃបើក​បង្ហាញពីការរីកចំរើន​ទីផ្សារ​ប្រកួតប្រជែង ក្រោម​វត្តមានអ្នកតំណាង​ចែកចាយ​ទូទាំង​ប្រទេស។ លោក​ថា កំពុង​តែ​ទទួល​ការ​គាំទ្រ​ខ្លាំង​លើ​ទីផ្សារ ស្រាបៀ​នា​ពេល​បច្ចុប្បន្ន​​នេះ ទាំង​រសជាតិ ទាំង​តម្លៃ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​មាន​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ។

កាន់តែទាញចំណាប់អារម្មណ៍​អ្នក​ទទួលទានIceberg មាន​លក្ខណៈ​ពិសេសជាស្រាបៀរដទៃ ដោយ​ អ្នកទទួលទានមិន​ចាំ​បាច់ប្រើកូនចៅ ឬចេញមកដើររកទិញខ្លួនឯង អាចបញ្ជារទិញ​តាម​ទូរស័ព្ទ​បាន​​ដោយ​គ្រាន់តែចុចទូរស័ព្ទ​មក​ក្រុមហ៊ុន នោះ ដេបូឬ​ហាងនៅជិះ​លោក​អ្នក​នឹង​នាំយក Iceberg ទៅ​ជូន​បង​ប្អូនភ្លាម៕

ប្រើទុនជាង​១០ម៉ឺន​ដុល្លារ ពែកមី ទទួល​សិទ្ធិ​ផ្ដាច់មុខ​លើ​មុខ​ជំនួញ​ធំ​មួយ ពី​ឧកញ៉ា​ល្បី​ឈ្មោះ​ម្នាក់
387 Shares