សម្តេច​ ហ៊ុន សែន ជំរុញ​ឲ្យមាន​ការ​​បង្កើន​សមត្ថភាព​​មន្ត្រីរា​ជ​ការ​ស៊ីវិល​​ជាស្ត្រី

សង្គម​និង​សេដ្ឋកិច្ច
8 Shares

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ការចូលរួមរបស់ស្រ្តី គឺមានសារៈសំខាន់ណាស់ ក្នុងការលើ​កម្ពស់សិទ្ឋិសេរីភាព យេននឌ័រ នៅកម្ពុជា។ សម្តេចថ្លែងបែបនេះ ក្នុងឱកា​សអញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សា​ជាតិកម្ពុជាដើម្បីស្ត្រី» ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការ​ងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល , វិស័យសេវាកម្ម ដូចជា ធនាគា សណ្ឋាគារ, ភោជនីដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។

ទន្ទឹមគ្នានេះ សម្តេច បានកោត​សសើរផងដែរ ចំពោះការចូលរួមរួមរបស់ស្ត្រីយ៉ាង​សកម្មដែលបង្ហាញនូវភាពក្លាហាន មិនចាញ់បុរសនោះឡើយ។

ជាងនេះទៀត សម្តេច ហ៊ុន សែន បានជំរុញឲ្យមានការបង្កើនសមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល ជាស្ត្រីតាមរយៈការបណ្តុះបណ្តាលសមត្ថភាព ដើម្បីឲ្យស្ត្រីបានកាន់​តួនាទីផ្សេង​ៗក្នុងក្រសួងស្ថាប័ន។ សម្តេច ក៏បានលើកទឹកចិត្ត និងជំរុញឲ្យស្ត្រីបានបន្តការ​សិក្សាឲ្យបានច្រើន ដើម្បីឲ្យធនធានមនុស្សរបស់យើងកាន់តែសំបូរបែប៕

 អត្ថបទ៖ សិរីកា

8 Shares