អបអរ !ក្មេងពិការដែលថៅកែ​ដីឡូតិ៍​ដង្ខៅ ជួយឧបត្ថម្ភកាលពីថ្ងៃមុនពេលនេះវះកាត់ជោគជ័យ

សង្គម​និង​សេដ្ឋកិច្ច
4 Shares

ទីបំផុតការវះកាត់ព្យាបាលជំងឺជួសខួរឆ្អឹងខ្នងរបស់កំសត់ប្រុសកំសត់ឈ្មោះ យី សេងឡុង អាយុ១៥ឆ្នាំដែលគាត់មានពិការភាពតាំងពីអាយុ៣ឆ្មាំមកម្ល៉េះមកនោះឥឡូវនេះត្រូវបានក្រុមគ្រួពេទ្យសម្រេចធ្វើការវះកាត់ព្យាបាលបានដោយជោគជ័យហើយ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក គល់ តុលា ដែលបានចុះទៅសួរសុខទុក្ខជាលើកទី២កាលពីអំឡុង២ថ្ងៃមុន។


លោក គល់ តុលា បានរៀបរាប់ប្រាប់ឲ្យដឹងដោយក្តីអាណិតអាសូរថាក្មេងកំព្រាឪពុករស់នៅជាមួយម្ដាយដែលរកស៊ីឈ្នួលដេរស្បង់ចីពរឲ្យព្រះសង្ឃ យី សេងឡុង ពេលនេះបានទទួលការវះកាត់ដោយជោគជ័យហើយ។លោកប្តថាប្អូនប្រុសគួរឲ្យអាណិតណាស់គ្មានឪពុកទេរស់នៅពីរនាក់ម្តាយស្នាកនៅក្នុងបន្ទប់ជួលម្ដុំផ្សារស្ទឹងមានជ័យ ដោយជីវភាពខ្វះខាតរស់មួយថ្ងៃដើម្បីមួយថ្ងៃ។


ថៅកែដីឡូតិ៍ ដង្ខៅ លោក គល់ តុលា បានបន្ថែមថាបច្ចុប្បន្នក្មេងប្រុស យី សេងឡុង កំពុងស្នាក់នៅព្យាបាលនាមន្ទីរពេទ្យកុមារជាតិជាមួយម្តាយគួរឲ្យអាណិត។សូមជម្រាបថានេះជាលើកទី២ហើយដែលលោក គល់ តុលា បានចុះទៅសួរសុខទុក្ខនិងនាំយកអំណោយរូបទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជួយសម្រាលដល់ថ្លៃព្យាបាលរបស់ប្អូនប្រុស យី សេងឡុង ខណៈទង្វើធ្វើឲ្យមហាជននាំគា្នគាំទ្រនិងសរសើរទឹកចិត្តរបស់លោកហើយនឹងភរិយា៕

4 Shares