លោកអ្នកដែលធ្លាប់ទៅ កាហ្វេជ្រុងស្រែ ពេលព្រឹក ពេលរសៀល ច្បាស់ជាដឹងជាមិនខានពីសម្រស់ និងទេសភាពបែបធម្មជាតិនៅទីនោះស្រស់ស្អាតកម្រិតណា ប៉ុន្តែវានឹងផ្ដល់បទពិសោធន៍ថ្មីស្រឡាងមួយកម្រិតថែមទៀត បើសិនជាបានឃើញទស្សនីយភាពពេលយប់នៅទីនោះ។



ហាងកាហ្វេច្នៃប្រឌិតតាមបែបជនបទ នៅកណ្ដាលវាលស្រែនេះ ស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។





ភ្ញៀវដែលអញ្ជើញទៅលេង នៅកាហ្វេជ្រុងស្រែ ហូតលុយចាយអស់ត្រឹមតែ ១ម៉ឺនរៀល នឹងទទួលបានកាហ្វេកុម្ម៉ង់តាមចិត្តចំនួន ១កែវ ចូលទៅថតរូបស៊ែលហ្វី កាច់ស្ទាយ៍ cute cute ជាមួយទេសភាពសន្ទូងនៅជុំវិញម៉ាសប្បាយ។ ជាពិសេសជាងនេះទៀតនោះ លោកអ្នកក៏អាចបន្តជិះទូកកាយ៉ាកកម្សាន្តតាមគង្គាជាមួយពុំងា យ៉ាងរ៉ូមែនទិកក្រឡឹងជុំវិញ “កាហ្វេជ្រុងស្រែ” យ៉ាងរំភើយបានថែមទៀតផង។






ដើម្បីកាន់តែផ្ដល់ភាពងាយស្រួល លោកអ្នកអាចស្វែងរកទីតាំងហាងកាហ្វតាមរយៈផែនទី https://goo.gl/maps/YQ5zPGhzbYLHmvGY6 ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 069 984 886 ដើម្បីសាកសួរពីទីតាំង និងកក់កន្លែងជាមុនបាន៕

